លោក ចាប ភក្តី ថ្លែងអំណរគុណ និង​ពិសារ​អាហារ​សាមគ្គី​នៅ​ឃុំ​ច្រេស ស្រុក​ចន្ទ្រា​

438

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ចាប ភក្តី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ឃុំ​ច្រេស​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ជាង​៨៣​ភាគរយ ដូច្នេះ​ការបោះឆ្នោត​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ប្រជាពលរដ្ឋ​មិនបាន​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​អគតិ​មួយចំនួន​នោះឡើយ គឺ​ពួកយើង​ម្នាក់ៗ​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ ហើយ​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​ឈ្នះ​ភ្លូកទឹកភ្លូកដី តួយ៉ាង​ដូចជា​ខេត្តស្វាយរៀង គណបក្ស​យើង​ទទួលបាន​៥​អាសនៈ​លើ​៥​អាសនៈ​។​

​ថ្លែង​បែបនេះ លោក ចាប ភក្តី សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​ច្រេស​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង និង​លោកស្រី លោក​ប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត លោក គឹម ពិសិដ្ឋ អនុប្រធាន​ក្រុមការងារ​គណបក្ស​ខេត្ត ចុះជួយ​ឃុំ​ច្រេស និង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល ថ្លែងអំណរគុណ និង​ពិសារ​អាហារ​សាមគ្គី ជូន​ដល់​សមាជិក​សមា​ជីកា កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ នៅ​ឃុំ ច្រេស ដែល​បាន​ចូលរួម​ពី​សមាជិក​សមាជិកា​រប​ក្ស​ប្រជាជន​កម្ពុ​ជាជាង​៣​ពាន់​នាក់ ដែល​ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ ក្នុង​អនុវិទ្យាល័យ​ច្រេស​ឃុំ​ច្រេស​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង​។​

​លោក​បាន​បន្តទៀតថា ចាប់​ពេលនេះ​តទៅ​នៅ​អាណត្តិ​ទី​៦​រាជរដ្ឋាភិបាល និង​បន្តការងារ​អភិវឌ្ឍ​ប្រទេស ឱ្យមាន​ភាព​រីកចម្រើន​គ្រប់​វិស័យ ជាពិសេស​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស មួយវិញទៀត​បង្កើន​ការវិនិយោគ​បន្ថែមទៀត​ដើម្បី​ស្រូបយក​កម្មករ កម្មការិនី​ឱ្យមាន​ការងារ​ធ្វើ​កាន់តែ​ច្រើនឡើង ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​នៅក្នុង​ឱកាស​នោះ លោក ចាប ភក្តី ក៏បាន​ថ្លែងអំណរគុណ ដល់​សមាជិក​សមាជិកា និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ឃុំ​ច្រេស ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​យ៉ាងច្រើន​ភ្លូកទឹកភ្លូកដី ហើយក៏​សូមឱ្យ​សមាជិក​សមាជិការ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​អាណត្តិ​បន្តទៀត​ជាពិសេស​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​ជា​បន្តទៀត​៕ ល​