លោក ចូ​សេ ម៉ូ​រី​ញ៉ូ : ក្រុម​យូ​ណាយ​ធី​ត​ត្រៀម​ប្រជែង​យកពាន​នៅពេលនេះ​

898
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ព្រមាន​គូប្រជែង​របស់លោក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កថា “​ខ្ញុំ​ចាប់ផ្តើម​ប្រយុទ្ធ​”​។​
​ ​
​គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ជឿថា លោក​បាន​បញ្ចូល​កម្លាំង​ដើម្បី​សម្រេច​ជោគជ័យ នៅ​ពហុកីឡាដ្ឋាន Old Trafford ដោយ​លើក​ពាន​ក្របខណ្ឌ Europa League League Cup និង​ពាន Community Shield នៅ​រដូវ​កាល​ដំបូង​របស់លោក​។
​ ​
​ក្រុម​បិសាច​ក្រហម​បាន​ចំណាយ​ប្រាក់​១៦៧​លាន​ផោន​កាលពី​ឆ្នាំមុន ដើម្បី​ពង្រឹង​ក្រុម​ដែល​បាន​នាំ ក្រុម​យូ​ណាយ​ធី​ត​ត្រឡប់​មកកាន់​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ ហើយ​បន្ទាប់មក​ពួកគេ​បាន​ចំណាយ ប្រាក់​១៤៧​លាន​ផោន​បន្ថែមទៀត​លើ​ការនាំយក​កីឡាករ​ចំណូល​ថ្មី រ៉ូ​ម៉េ​លូ លូ​កា​គុ ណេ​ម៉ាន​ចា ម៉ា​ទិ​ក និង​វី​ច​ទ័​រ លីន​ដេ​ឡូ​ហ្វ ។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ បាន​និយាយថា “​យើង​រៀបចំ​បានល្អ​ជាង​មុន​គ្រប់​កម្រិត ផ្នែក​វិ​ជ្ជ​សាស្ត្រ រចនាសម្ព័ន្ធ​ត្រូវបាន​រៀបចំ​បានល្អ​ជាង​មុន​។ សម្ភារ ក៏ ប្រសើរ​ជាង​មុន ការហ្វឹកហាត់​ក៏​ប្រសើរ ជាង​មុន​។ យើង​រឹងមាំ​ជាង​មុន នេះ​បើ តាម​ការវិភាគ​”​។​
​ ​
​លោក​បាន​បន្ថែមថា “​ខ្ញុំ​ធ្វើ​ការងារ​ដូចដែល​ខ្ញុំ​ធ្លាប់ធ្វើ​ជាមួយ​ក្រុម​ផ្សេង ទៀត​ដែរ ហើយ​ខ្ញុំ​មាន អារម្មណ៍​ថា ក្លឹប​នេះ​គឺ​ល្អ​ច្រើន​។ យើង​មាន​ក្រុម​ល្អ កីឡា ករ​ល្អ​…​យើង​នឹង​ព្យាយាម​ដណ្តើមពាន ព្យាយាម​ដណ្តើមយក​តំ​ណែ​ក​ក្រុម​កំពូល​នៅ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រី​ញ៉ូ បាន​សាង​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយជា​គ្រូបង្វឹក​ដំបូង​របស់​យូ​ណាយ​ធី​ត​ដែល​លើក​ពាន នៅ​រដូវ​កាល ដំបូង​របស់ខ្លួន​ប៉ុន្តែ​ការបញ្ចប់​នៅ​លេខ​រៀង​ទី​៦​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គឺ​ទាប​ជាង​ការរំពឹងទុក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)