លោក ចូ​សេ ម៉ូ​រី​ញ៉ូ ក្លាយជា​គ្រូបង្វឹក​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​លំដាប់​ទី​២ ក្នុង​ពិភពលោក

227
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ក្លាយជា​អ្នកចាត់ការ​ទី​២​ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់ បំផុត​នៅក្នុង​វិស័យ​បាល់ទាត់ បន្ទាប់ពី​ចុះកិច្ចសន្យា​ដឹកនាំ​ក្លិប តូ​តិ​ន​ហេម​(Tottenham) ជាមួយ ប្រាក់​ឈ្នួល​១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​។
​ ​
តាម​ព័ត៌មាន​ថា លោក ម៉ូ​រី​ញ៉ូ នឹង​រកបាន​ប្រាក់​ឈ្នួល​ច្រើន​ទ្វេរ​ដង​នៃ​ប្រាក់​ឈ្នួល​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បន្ទាប់ពី​លោក​យល់ព្រម​ចូល​ដឹកនាំ​ក្រុម​ស្ពឺរ ( Spurs) កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​
​ ​
នេះ​គឺជា​លើក​ទី​១​ហើយ​ក្នុង​ប្រវត្តិ​របស់​ក្លិប Tottenham​ដែល​ក្លឹប​នេះ​បានតែងតាំង​គ្រូបង្វឹក​ដែល មាន​បទពិសោធ​ច្រើន ដោយ​លោក​ធ្លាប់​លើក​ពាន​២៥​គ្រឿងក្នុង​អាជីព ហើយ​វា​ហាក់ដូចជា​ថា ក្លឹប​នេះ​បាន​ចំណាយ​ប្រាក់​ច្រើន​សម្រាប់​គ្រូបង្វឹក​រូបនេះ​។​
​ ​
ប្រាក់​ឈ្នួល ១៥​លាន​ផោន​ក្នុង​មួយឆ្នាំ​របស់លោក ម៉ូ​រី​ញ៉ូ ហាក់ដូចជា​ធ្វើ​ឲ្យ​លោក​ជាប់​ក្នុងចំណោម​គ្រូបង្វឹក​ដែលមាន​ប្រាក់​ខ្ពស់បំផុត​លំដាប់​ទី​២​។​
​ ​
លោក ម៉ូ​រី​ញ៉ូ ឈរ​បន្ទាប់ពី​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ជា​គ្រូបង្វឹក​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ដែលមាន​ប្រាក់​ឈ្នួល​២០​លាន​ផោន​ក្នុង​មួយ​រដូវ​កាល​៕ ប្រែ​សម្រួល ពិសិដ្ឋ​

គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)