លោក ចូ​សេ ម៉ូ​រី​ញ៉ូ គ្រោង​អនុញ្ញាត​ឲ្យ ម៉ា​សល ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

1020
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ត្រៀមខ្លួន​អនុញ្ញាត​ឲ្យ អែន​ថូ​នី ម៉ា​សល (Anthony Martial) ចាក​ចេញពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ ខណៈពេល​លោក ម៉ូ​រី​ញ៉ូ ចង់ទុក​កន្លែង​ទំនេរ និង​ស្វែងរក​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម​របស់លោក​។ ក្លឹប Juventus Barcelona និង​ក្លឹប Bayern Munich ត្រៀម​ប្រជែង​គ្នា ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះ​។

​គេ​រំពឹងថា នឹងមាន​ការរុះរើ​នៅ​រដូវក្តៅ​នៅ​ពហុកីឡាដ្ឋាន Old Trafford ខណៈពេល​គ្រូបង្វឹក សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ព្យាយាម​កាត់បន្ថយ​គម្លាត​ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ជា​ជើងឯក ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។

​ករណីនេះ​ពាក់ព័ន្ធ​នឹង​ការចាកចេញ​របស់​កីឡាករ​មួយចំនួន​ផងដែរ ហើយ​តាម​កាសែត Sportsmail បាន​បង្ហើប​ប្រាប់​ផងដែរ​ថា យូ​ណាយ​ធី​ត​ក៏​អនុញ្ញាត​ឲ្យ ផូ​ល ប៉ុក​បា (Paul Pogba) ចាកចេញ​ផងដែរ​។

​ឱកាស​បង្ហាញមុខ​រប​ស់ ម៉ា​សល មាន​កម្រិត​នៅ​រដូវ​កាល​នេះ​ក្នុង​លី​ក​បន្ទាប់ពី​ចាប់ផ្តើមបាន​១៧ ប្រកួត​ក្នុងចំណោម​៣៥​ប្រកួត​របស់​យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែប្រយុទ្ធ អែន​ថូ​នី ម៉ា​សល (Anthony Martial)