លោក ចូ​សេ ម៉ូ​រី​ញ៉ូ ចង់បាន​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន ដោយ​ឈប់​ខ្វល់​ពី រ៉ូ​ណា​ល់​ដូ​

1004
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ ណាយ​ធី​ត​នាំយក ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ដែលមាន​តម្លៃ​១០០ លាន​ផោន និង​ឈប់​ខ្វល់​ពី​រឿង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ គ្រូបង្វឹក​ក្លិប Old Trafford បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ចង់បាន​ខ្សែប្រយុទ្ធ ខេន ជាជាង​ការព្យាយាម​នាំយក រ៉ូ​ណា​ល់​ដូ ត្រឡប់​មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។​
​ ​
​រ៉ូ​ណា​ល់​ដូ វ័យ​៣២​ឆ្នាំ​ជា​ខ្សែប្រយុទ្ធ​របស់​ក្លិប Real Madrid ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ម ក​កាន់​ក្លឹប​យូ​ណាយ​ធី​ត​វិញ ចាប់តាំងពី​ប្តេជ្ញា​ចាក ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​ពាក់ព័ន្ធ​នឹង​ជម្លោះ ប្រាក់​ពន្ធ​ហើយ​លោក អេ​ដ វូដ​វើដ (Ed Woodward) នាយករង​ប្រតិបត្តិ ចង់​ចំណាយ​លើសពី ១០០​លាន​ផោន ដើម្បី​នាំយក​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​សញ្ជាតិ ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​
​ ​
​ប៉ុន្តែ​ដោយសារ​ថា វា​ទំនងជា​ថា រ៉ូ​ណា​ល់​ដូ អាច​នឹង​បន្ត​អនាគត​នៅ​ក្លិប Bernabeu លោក ម៉ូ​រី​ញ៉ូ បាន​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ដាក់សំណើ​ផ្ទេរ​មួយ​ទៅកាន់​ក្លឹប Tottenham ដែល​ពួកគេ​មិនអាច​ប្រកែក និង​ដាក់សំណើ​ទៅ​ក្លឹប Real Madrid សម្រាប់​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ។​
​ ​
​ក្លិប Tottenham អះអាងថា ពួកគេ​នឹងមិន​ស្តាប់​សំណើ​ណាមួយ​សម្រាប់ ខ្សែប្រយុទ្ធ​រូបនេះ​ទេ ប៉ុន្តែ​សំណើ​រហូតដល់​១០០​លាន​ផោន ប្រាកដជា​ធ្វើ​ឲ្យ​នាយក​ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ពិចារណា​ផងដែរ​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រី​ញ៉ូ គឺជា​អ្នកគាំទ្រ​ម្នាក់​របស់ ខេន ហើយ​ជឿថា យូ​ណាយ​ធី​ត​អាច​លេង​ទម្រង់​ណាមួយ​ក៏បាន​ដែរ ប្រសិនបើ​អាច​ផ្ទេរ​កីឡាករ​រូបនេះ​៕

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)​និង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)