លោក ចូ​សេ ម៉ូ​រី​ញ៉ូ ទទួលយក​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​មួយឆ្នាំ​

1116
ចែករម្លែក

​តាម​ព័ត៌មាន​ថា លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​ទទួលយក​ការផ្តន្ទាទោស​រយៈពេល​១​ឆ្នាំ ជា​ផ្នែក​នៃ​ការចរចា​ជាមួយ​ក្រុម​រដ្ឋអាជ្ញា​ដោយ​ចោទប្រកាន់​លោក ម៉ូ​រី​ញ៉ូ ពីបទ​លួច​បន្លំ​ប្រាក់​ពន្ធ​។​
​ ​
​អ្នកចាត់ការ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ទទួលយក​ការផ្តន្ទាទោស​ក្នុង​មួយ​ករណី​៦​ខែ សម្រាប់​បទល្មើស​ពីរ​ដែល​លោក​រង​ការចោទប្រកាន់ បន្ទាប់ពី​លោក​ទទួលស្គាល់​កំហុស ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋអាជ្ញា​។​
​ ​
​តុលាការ​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដដែល​ដឹកនាំ​ការស៊ើបអង្កេត​បទល្មើស​លើ​លោក ម៉ូ​រី​ញ៉ូ រំពឹងថា នឹងត្រូវ​ជូនដំណឹង​អំពី​កិច្ចព្រមព្រៀង​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​
​ ​
​គ្រូបង្វឹក​វ័យ​៥៥​ឆ្នាំ​រូបនេះ​ដែល​អនាគត​ជាមួយ​យូ​ណាយ​ធី​ត​ចាប់ផ្តើម​មាន​បញ្ហា បន្ទា ប់​ពី​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះនោះ សុខចិត្ត​បង់ប្រាក់​ពិន័យ​សរុប​១,៧៨​លាន​ផោន ដែល​ស្មើនឹង​៦០​ភាគរយ​នៃ​ទំហំ​ទឹកប្រាក់​ដែល​ចោទ​លោក​បាន​បន្លំ​។​

​អ្នកប្រព្រឹត្ត​បទល្មើស​លើកដំបូង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​តាម​ធម្មតា​មិន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ទេ ប្រសិនបើ​ទោស​នោះ​ត្រឹម​ពីរ​ឆ្នាំ​ឬ​ក្រោម​នេះ​។ មានន័យថា ទោស​ជាប់ពន្ធនាគារ​ដែល​លោក ម៉ូ​រី​ញ៉ូ ព្រម​ទទួលយក​សម្រាប់​បទល្មើស​បន្លំ​ប្រាក់​ពន្ធ​ពីរ​ករណីនេះ​នឹងត្រូវ​ព្យួរ បន្ទាប់ពី​តុលាការ ទទួលបាន​ការជូនដំណឹង​ផ្លូវការ​ពី​ស្ថានភាព​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)