លោក ចូ​សេ ម៉ូ​រី​ញ៉ូ បង្ហាញ​ចំណាប់អារម្មណ៍​ជាថ្មី​លើ​កីឡាករ អា​សេល វីត​ស៊ែ​ល​

804
ចែករម្លែក

​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តប​ន្ត​ចំណាប់អារម្មណ៍​ក្នុង​ការផ្ទេរ​ខ្សែបម្រើ អាក​សេល វីត​ស៊ែ​ល (Axel Witsel) របស់​ក្លិប Dortmund ។​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​បានធ្វើ​ដំណើរ​ទៅ​ទស្សនាការ​ប្រកួត​ដែល​ក្រុម បែលហ្ស៊ិក យកឈ្នះ​ក្រុម​អ៊ី​ស្លង់​២-០ ក្នុង​ក្របខណ្ឌ UEFA Nations League កាលពី​ដើមខែ​នេះ ក្នុង​បំណង​ពិនិត្យមើល​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini) ផងដែរ​។​
​ ​
​ទោះបីជា​យ៉ាងណា គ្មាន​កីឡាករ​យូ​ណាយ​ធី​ត​ណា​ម្នាក់​បានបង្ហាញ​មុខ​ក្នុងការ​ប្រកួត​នេះ​ទេ ហើយ​នៅពេលនេះ មាន​ព័ត៌មាន​ថា វីត​ស៊ែ​ល (Witsel) វ័យ​២៩​ឆ្នាំ​គឺជា​កម្មវត្ថុ​នៃ ចំណាប់អារម្មណ៍​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្រុ​ច​ស៊ែ​ល​ដើម្បី​តាមដាន​ពី​សកម្មភាព​ប្រកួត របស់​ខ្សែប្រយុទ្ធ លូ​កា​គុ ប៉ុន្តែ​នៅពេល​កីឡាករ​រូបនេះ​មិនបាន​លេង​ទេ​ដោយសារ​មាន​បញ្ហា សរសៃពួរ​ហើយ​លោក​បន្ត​តាមមើល​សកម្មភាព​រប​ស់ វីត​ស៊ែ​ល​។​
​ ​
​វីត​ស៊ែ​ល ដែល​ធ្លាប់​លេង​ឲ្យ​ក្លឹប Benfica Zenit Saint Petersburg និង​ក្លឹប​ចិន Tianjin Quanjian ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​។​
​ ​
​យូ​ណាយ​ធី​ត​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​កាលពី​រដូវក្តៅ ប៉ុន្តែ​បែរជា​ចំណាយ ប្រាក់​៥២​លាន​ផោន​ផ្ទេរ​ខ្សែបម្រើ​ប្រេ​ស៊ី​ល ហ្វ្រេ​ដ (Fred) ដែល​តាំងពី​ពេល​នោះមក មិនសូវ​ទទួលបាន​កា​រ​ពេញចិត្ត​ពី​លោក ម៉ូ​រី​ញ៉ូ ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ អាក​សេល វីត​ស៊ែ​ល (Axel Witsel)

#