លោក ចូ​សេ ម៉ូ​រី​ញ៉ូ បើក​ចិត្ត​ទទួលយក​ឱកាស​វិលត្រឡប់​ទៅ​ដឹកនាំ​ឆេ​ល​ស៊ី ខណៈ​លោក សារី គ្រោង​ចូលរួម​ជាមួយ ជូ​វេន​ទុ​ស​

565
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អាច​នឹង​វិលត្រឡប់​មកកាន់​ពហុ​កីឡដ្ឋាន Stamford Bridge ក្នុងឋានៈ​ជា​អ្នកចាត់ការ​ក្លិប​ឆេ​ល​ស៊ី​ជា​លើក​ទី​៣​។ ខណ​:​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ដែលជា​គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ឆេ​ល​ស៊ី​កាន់តែ​ខិត ទៅរក​ឱកាស​ចូលរួម​ជាមួយ​ក្លិប​ជើងឯក​អ៊ីតាលី ជី​វេន​ទុ​ស​(Juventus) ។​

​មានន័យថា ក្លិប​នៅ​ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍​នេះ​កំពុងតែ​ប្រជែង​នឹង​ពេលវេលា ដើម្បី ស្វែងរក​មនុស្ស​ដ៏​ស័ក្តិសម​មក​ដឹកនាំ​បន្ត​។​
​ ​
​តាម​កាសែត​ឌឹ សាន់​( The Sun )​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រី​ញ៉ូ កំពុងតែ​ពិចារណា​ពី​ឱកាស លើក​ទី​៣​របស់លោក​ក្នុងការ​ដឹកនាំ​ក្លិប​ឆេ​ល​ស៊ី​។
​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​និយាយ​កាលពី​ខែមីនា​ថា លោក​សង្ឃឹមថា នឹង​អាច​វិលត្រឡប់​មកកាន់​ការងា​រ​បង្វឹក​វិញ​នៅ​ខែមិថុនា​នេះ​។​
​ ​
ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អតីត​វីរបុរស​របស់​ក្រុម​ឆេ​ល​ស៊ី​នៅតែ​ជា​បេក្ខភាព មានប្រៀប​ម្នាក់​ក្នុង​ការចូល​ដឹកនាំ​បន្ត ប៉ុន្តែ​ថ្នាក់ដឹកនាំ​ឆេ​ល​ស៊ី​កំពុង​ពិចារណា​លើ​បទ ពិសោធ របស់​គ្រូបង្វឹក​រូបនេះ​។​
​ ​
លោក សារី កំពុង​រង់ចាំ​ការបញ្ជាក់​លើកចុងក្រោយ​ពី​ក្លិប​ឆេ​ល​ស៊ី មុនពេល​បន្ត​នីតិវិធី ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​អ៊ីតាលី ដែល​ពឹង​ផ្អែកលើ​ការលើក​ពាន Europa League ដើម្បី​វាយតម្លៃ​ពី​ជោគជ័យ​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#