លោក ចូ​សេ ម៉ូ​រី​ញ៉ូ ប្រាប់​ពី​មូលហេតុ​ដែល​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ចាញ់​ក្រុម​ស៊ី​ធី

982
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​អះអាងថា ក្រុម​របស់លោក​ចាញ់​ក្រុម​ស៊ី​ធី ដោយសារតែ​គូប្រកួត​របស់ខ្លួន​មាន​ពេលវេលា​សម្រាក​ច្រើន​មុន​ជំនួប​ចុង​សប្តាហ៍​នេះ​។​
​ ​
​ក្រុម​ស៊ី​ធី​គ្របដណ្តប់​លើ​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន Etihad កាលពី​ថ្ងៃអាទិត្យ​ហើយ​ឈ្នះ ក្នុង​លទ្ធផល​៣-១ ប៉ុន្តែ គ្រូបង្វឹក​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​បាន​មានប្រសាសន៍ថា ក្រុម​ស៊ី​ធី​មានប្រៀប​ជាង​ក្រុម​របស់លោក​មុន​ការប្រកួត​នេះ​ដោយសារតែ​ក្រុម​របស់លោក ទើបនឹង​បញ្ចប់​ការប្រកួត​ក្នុង​ទឹកដី​បី​ប្រកួត​ជាប់​គ្នា​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​អះអាងថា កីឡាករ​របស់លោក​នឿយហត់​ទាំង​ស្មារតី​និង​កម្លាំងកាយ ដោយសារតែ​ប្រកួត​បី​លើក​ជាប់​គ្នា រួមទាំង​ការប្រកួត​ធំ​ជាមួយ​ក្រុម ជូ​វេន​ទុ​ស​(Juventus) កាលពី​យប់​ថ្ងៃ​ពុធ​ផងដែរ​។ ចំណែក​ក្រុម​ស៊ី​ធី​អាច​រក្សាបាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ ប្រកួត​នេះ​។​
​ ​
​នៅពេលនេះ ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម​ស៊ី​ធី​១២​ពិន្ទុ​។ ពួកគេ​ធ្លាក់​មក​លេខ​រៀង​ទី​៨​នៅលើ តារាង​ហើយ​កាន់តែ​កៀក​នឹង​ក្រុម​បាត​តារាង​ទី​៣​គឺ​ក្រុម កា​ឌី​ហ្វ​(Cardiff) ប៉ុន្តែ​មាន​គ្រាប់​បាល់ ច្រើនជាង​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​គ្រប់គ្នា​ត្រូវតែ​យល់ស្រប​។ រឿង​សំខាន់​មួយ​នោះ​គឺ​ទៅលេង នៅ​ទឹកដី​របស់​ក្រុម ជូ​វេន​ទុ​ស​(Juventus )​ជា​ក្រុម​ខ្លាំង​ក្នុង​ពិភពលោក​ហើយ​យើង​ចំណាយ ពេល​ពេញ​៩០​នាទី ។ ចំណែក​ក្រុម​មួយទៀត​យកឈ្នះ​ក្រុម សាក់​តា ដូ​ណេ​ត​(Shakhtar Donetsk) ក្នុង​ទឹកដី​៦-០ ហើយ​សម្រាក​បាន​ពេញ​”​។​
​ ​
​លោក​បន្តថា “​យើង​ចាប់ផ្តើម​ការប្រកួត​ក្នុងស្ថានភាព​ខុសគ្នា​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ខណៈពេល​ស៊ី​ធី​លេង​បី​ប្រកួត​ក្នុង​ទឹកដី ចំណែក​យើង​លេង​បី​ប្រកួត​នៅក្រៅ​ទឹកដី​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ការប្រកួត​រវាង​ក្រុម Man Utd និង​ក្រុម Man City