លោក ចូ​សេ ម៉ូ​រី​ញ៉ូ មិនដឹងថា ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​អាច​ប្រជែង​យកពាន​ជើងឯក​ព្រី​មី​ញ៉េ លី​ក​នៅពេលណា​ទេ​

691
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ទទួលស្គាល់ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត នឹង​គ្មាន​ឱកាស​យកឈ្នះ​គូប្រជែង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ទេ ប្រសិនបើ​ពួកគេ​បន្ត​ចំណាយ​ទំហំ​ទឹកប្រាក់​ដដែល​។

​កាលពី​ថ្ងៃ​សុក្រ ភ្នាក់ងារ​របស់លោក ម៉ូ​រី​ញ៉ូ បាន​បង្ហើប​ប្រាប់ថា អ្នកចាត់ការ​រូបនេះ​គ្មាន បំណង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Old Trafford ទេ​នឹង​ចាំមើល​ពេលវេលា​នៅសល់ នៃ​កិច្ចសន្យា​របស់លោក​។

​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​សួរនាំ​ឲ្យ​ពិនិត្យមើល​អនាគត​រប​ស់លោក​ជាមួយ យូ​ណាយ​ធី​ត លោក ម៉ូ​រី​ញ៉ូ ពិបាក​នឹង​វាយតម្លៃថា តើ​ក្រុម​របស់លោក​នឹង​លើក​ពាន នៅពេលណា​នោះទេ​។

​នៅពេល​សួរនាំ​ឲ្យ​ផ្តល់​ពេលវេលា​ជាក់លាក់ លោក​បាន​និយាយថា “​ខ្ញុំ​មិនដឹង​ទេ​។ វា​អាស្រ័យ​លើ​ការប្រែប្រួល​។ ប្រសិនបើ​ក្រុម​មួយ​នៅលើ​យើង​បន្ត​ទិសដៅ​ដដែល ហើយ​ប្រសិនបើ​មហិច្ឆតា​របស់​ពួកគេ​និង​ការវិនិយោគ​នៅតែ​ចំណាយ នោះ​គឺជា​រឿង​មួយ​”​។

​លោក​បន្តថា “​រឿង​មួយទៀត​គឺថា តើ​ពួកគេ​នឹង​ឈប់ ឬ​ប្រសិនបើ​ច្បាប់​ចំណាយ​ហិរញ្ញវត្ថុ ដោយ​យុត្តិធម៌​រារាំង​ពួកគេ នោះ​យើង​នឹង​អាច​កាត់បន្ថយ​គម្លាត​ជាង​នេះ​បន្តិច​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)