លោក ចូ​សេ ម៉ូ​រី​ញ៉ូ មិន​បដិសេធ​ផ្ទេរ​កីឡាករ​បន្ថែម​នៅ​ខែមករា​នេះ​

117

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​សារភាពថា ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រហែលជា បង្ខំចិត្ត​ចូលប្រឡូក​ទីផ្សារ​ទិញដូរ​កីឡាករ​។​
​ ​
​ក្រុម​បិសាច​ក្រហម​នឹង​អវត្តមាន​កីឡាករ​ល្អ​ច្រើន​នៅពេល​ជួប​ក្រុម​អេ​វឺ​តុ​ន​( Everton) ប៉ុន្តែ​នឹង​វិល ទៅរក​ជ័យជម្នះ​ឡើងវិញ​បន្ទាប់ពី​កីឡាករ អែន​ថូ​នី ម៉ា​សល (Anthony Martial) និង ជេ​សេ លិ​ង​ហ្គា​ដ (Jesse Lingard) ទទួល​តួនាទី​ជា​អ្នករក​គ្រាប់​បាល់​។​
​ ​
​គេ​កម្រ​ឃើញ​លោក ម៉ូ​រី​ញ៉ូ ចុះ​កិច្ចព្រមព្រៀង​នៅ​ពាក់កណ្តាល​រដូវ​កាល​ណាស់ ប៉ុន្តែ​មិន​បដិសេធ ការពង្រឹង​ក្រុម​របស់លោក​នៅ​ខែ​នេះ​ទេ​។​
​ ​
​គ្រូបង្វឹក​យូ​ណាយ​ធី​ត​រូបនេះ​បាន​និយាយថា “​ខ្ញុំ​មិន​ប្រាកដ​អំពី​ទីផ្សារ​ទិញដូរ​ទេ​។ នៅពេលនេះ យើង​កំពុងមាន​បញ្ហា​។ ក្នុង​រយៈពេល​ពីរ​ឬ​បី​សប្តាហ៍ យើង​ប្រហែលជា​អាច​ស្តា​ទម្រង់​លេង​ឡើងវិញ ហើយនឹង​ធ្វើបាន​ល្អ​ជាង​មុន​”​។​
​ ​
​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ អវត្តមាន​ពេល​ប្រកួត​ជាមួយ​អតីត​ក្លឹប​ចាស់ Everton បន្ទាប់ពី​ខ្សែប្រយុទ្ធ រូបនេះ រងរបួស​និង​ត្រូវ​សែង​ចេញ​ដោយសារ​របួស​ក្បាល​ពេល​ប្រកួត​ជាមួយ​ក្រុម Southampton កាលពី​ថ្ងៃ​សៅរ៍​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)