លោក ចូ​សេ ម៉ូ​រី​ញ៉ូ មិន​សប្បាយចិត្ត​ដោយសារ លូ​កា​គុ និង ហ្វេ​ល​ឡៃ​នី មិន​ប្រឹងប្រែង​ជួយ​ក្រុម​

137

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ផ្ទុះ​កំហឹង​នឹង​កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង ម៉ា​រ៉ូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini) ដោយសារតែ​កីឡាករ ទាំងពីរ​នេះ​មិនសូវ​ប្រឹងប្រែង​លេង អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​ឆេ​ល​ស៊ី​ក្នុងការ​ដណ្តើមពាន FA Cup ។​
​ ​
​លូ​កា​គុ បាន​លេង​ត្រឹម​ជា​កីឡាករ​បម្រុង​សម្រាប់​ការប្រកួត​នៅ​ពហុ​កីឡដ្ឋាន Wembley បន្ទាប់ពី​ប្រាប់​លោក ម៉ូ​រី​ញ៉ូ ថា ខ្លួន​មិនអាច​លេង​បានទេ ដោយសារ​បញ្ហា​របួស​ក​ជើង​។​
​ ​កីឡាករ​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ​របស់​យូ​ណាយ​ធី​ត​រូបនេះ​មាន​ទំនុកចិត្ត​ថា ខ្លួន​នឹង​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​១១​នាក់​ដំបូង ប៉ុន្តែ​ចាប់ផ្តើម​បង្ហាញ​ភាពមិនច្បាស់លាស់ មួយ​សប្តាហ៍​មុន​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ​។​
​ ​
​ហ្វេ​ល​ឡៃ​នី ខកខាន​មិនបាន​បង្ហាញ​មុខ​៣​ប្រកួត​ចុងក្រោយ​ដោយសារ​មាន​បញ្ហា​សាច់ដុំ ហើយ​គ្មាន​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ទេ បើទោះបីជា​ប្រភព​ស្និទ្ធ​នឹង​កីឡាករ​រូបនេះ​ថា អាច​លេង​បាន​ក៏ដោយ​។​
​ ​
​គេ​ជឿថា លោក ម៉ូ​រី​ញ៉ូ សង្ស័យ​កីឡាករ​ទាំងពីរ​ថែរក្សា​ខ្លួន​កុំ​ឲ្យ​មាន​បញ្ហា​របួស​សម្រាប់ ការប្រកួត​វើ​ល​ខាប់​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និ​យ​យា​ថា “​នៅពេល​កីឡាករ​ប្រាប់​អ្នក​ថា មិនអាច​លេង​បាន​នោះ​សំណួរ គឺថា តើ​អ្នក​គិតថា អាច​លេង​បាន​ប៉ុន្មាន​នាទី​។ តើ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​កីឡាករ​ដែល​ប្រាប់​ខ្ញុំ​ថា មិនអាច​លេង​បាន​តាមរបៀប​ណា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)​និង លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)