លោក ចូ​សេ ម៉ូ​រី​ញ៉ូ អន្ទះសារ​ចង់​វិលត្រឡប់​មកកាន់​ការងា​រ​បង្វឹក​

323
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អន្ទះសា​ចង់​វិលត្រឡប់​មកកាន់​ការងា​រ ដឹកនាំ​វិញ ប៉ុន្តែ​អះអាងថា លោក​នឹង​រក្សា​ភាព​អត់ធ្មត់ ហើយ​រង់ចាំ​ឱកាសល្អ ដើម្បី​បង្ហាញ ខ្លួន​។
​គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូបនេះ​បាត់បង់​ការងារ បន្ទាប់ពី​ត្រូវបាន​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ ធី​ត​បណ្តេញចេញ​កាលពី​ខែធ្នូ​។

​លោក ម៉ូ​រី​ញ៉ូ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​វិលត្រឡប់​មកកាន់​ការងា​រដឹក​នាំ​វិញ នៅ​រដូវក្តៅ​នេះ ស្របពេល​ក្លិប Benfica Lyon និង​ថ្មីៗ​បំផុត​នេះ​គឺ​ក្លិប Newcastle ដែល​សុទ្ធតែ​តាមមើល​ការវិវឌ្ឍ​របស់​គ្រូបង្វឹក​រូបនេះ​។

​ទោះបីជា​យ៉ាងណា អតីត​គ្រូបង្វឹក​ក្លិប​ឆេ​ល​ស៊ី​និង​ក្លិប Real Madrid រូបនេះ​បាន​មើល រំលង​ឱកាស​ទាំងនេះហើយ​នៅពេលនេះ​បានបញ្ជាក់​ថា លោក​មាន​ផែនការ​រង់ចាំ សំណើ​ដ៏​ស័ក្តិសម​មួយ​។

​នៅពេល​សួរនាំ​ថា តើ​លោក​ពិតជា​ចង់​ត្រឡប់​មកកាន់​ការងារ​បង្វឹក​មែនឬ​យ៉ាងណា ម៉ូ​រី​ញ៉ូ បាន​និយាយថា “​ខ្ញូំ​ស្រេកឃ្លាន ប៉ុន្តែ​ខ្ញុំ​នឹង​រង់ចាំ​ក្លឹប​ដ៏​ត្រឹមត្រូវ​សម្រាប់​គម្រោង ដ៏​ត្រឹមត្រូវ​”​។

​លោក​បន្តថា “​ខ្ញុំ​ធ្វើ​ការងារ​ដូចដែល​ខ្ញុំ​ធ្វើ​កន្លងមក​។ ខ្ញុំ​ត្រូវការ​ការងារ ប៉ុន្តែ​ដូចជា​កីឡា ផ្សេង​ដែរ ហើយ​នេះ​គឺជា​ឱកាស​ដែល​ត្រូវ​រីករាយ​នឹង​បាល់ទាត់​”​។

​លោក ម៉ូ​រី​ញ៉ូ ដែល​បំពេញការងារ​ជា​អ្នកវិភាគ​កីឡាករ​នៅ​ទូរទស្សន៍ beIN Sports និង​ទូរទស្សន៍​រុស្ស៊ី News Channel RT ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​កម្មវិធី Wimbledon កាលពីដើម​សប្តាហ៍​នេះ​។

​មាន​សេចក្តីរាយការណ៍​ថ្មីៗ​នេះ​ថា លោក ម៉ូ​រី​ញ៉ូ នឹង​ពិចារណា​ការងារ​ជាមួយ​ក្រុម ជម្រើសជាតិ​ផងដែរ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ