លោក ចូ​សេ ម៉ូ​រី​ញ៉ូ អះអាងថា ខ្សែប្រយុទ្ធ​សំខាន់ ហ៊ែ​រី ខេន នឹង​មិនបាន​សម្រាក​ទេ​អំឡុង​បុណ្យ ណូអែល​

270
ចែករម្លែក

ហ៊ែ​រី ខេន (Harry Kane) ខកខាន​មិនបាន​បង្ហាញ​មុខ អំឡុងពេល​ក្រុម ស្ពឺរ (Spurs) ប្រកួត​ចាញ់ ក្រុម​បៃ​យឹ​ន មូ​និ​ច​( Bayern Munich) នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក ហើយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ប្រកាសថា កីឡាករ​រូបនេះ​នឹងមិន​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​នោះទេ ហើយ ត្រូវ​លេង​បី​ប្រកួត​ជាប់​គ្នា​ក្នុង​រយៈពេល​៧​ថ្ងៃ​។​
​ ​
លោក ម៉ូ​រី​ញ៉ូ បានដាក់​ឲ្យ​កីឡាករ លូ​កាស ម៉ូ​រ៉ា (Lucas Moura) តែ​ម្នាក់​គត់​លេង​នៅ​តំបន់​ប្រយុទ្ធ អំឡុងពេល​ក្រុម Spurs ប្រកួត​ចាញ់​ក្រៅ​ទឹកដី​លើកដំបូង​នៅ​រដូវ​កាល​នេះ ក្នុង​ក្របខ័ណ្ឌ​បាល់ ទាត់​កំពូល​របស់​អឺរ៉ុប ដោយ​ចាញ់​ក្រុម Bayern Munich ៣-១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ខណៈ ពេល​លោក ម៉ូ​រី​ញ៉ូ ដាក់​ឲ្យ​កីឡាករ​សំខាន់ៗ​ជាច្រើន​ឲ្យ​សម្រាក​។​
​ ​
​ខេន ជា​ប្រធាន​ជម្រើសជាតិ​ក្រុម​អង់គ្លេស​ដែល​រកបាន​៦​គ្រាប់​សម្រាប់​ក្រុម Spurs នៅ​ក្រប ខ័​ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​រដូវ​កាល​នេះ ត្រូវគេ​រំពឹងថា នឹង​វិល​ត្រឡប់មក​ដឹកនាំ​តំបន់​ប្រយុទ្ធ បន្តទៀត មុន​បញ្ចប់​ឆ្នាំ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បានដាក់​ឲ្យ​កីឡាករ​យុវជន ត្រ​យ ភែ​រ៉ុ​ត (Troy Parrott) បង្ហាញមុខ​លើកដំបូង អំឡុងពេល​ក្រុម Tottenham យកឈ្នះ​ក្រុម Burnley ៥-០ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅ ប៉ុន្តែ​លោក​អះអាងថា កីឡាករ​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​ត្រូវការ​រៀនសូត្រ​បន្ថែមទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ៊ែ​រី ខេន (Harry Kane)