លោក ឆឹ​ន ហាវ បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា

302
ចែករម្លែក

កាលពី​ថ្ងៃទី ២៥ ដល់ទី ៣០ ខែមីនា ឆ្នាំ ២០១៩ លោក ឆឹ​ន ហាវ លេខាធិការ​គណបក្ស នៃ​គណៈកម្មាធិការ​បក្សកុម្មុយនិស្ត​ចិន​ខេត្ត​យូ​ណាន និង​ជា​ប្រធានសភា​តំណាង ប្រជាជន​ខេត្ត​យូ​ណាន បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅ​ថ្ងៃទី ២៧ ខែមីនា លោក ឆឹ​ន ហាវ បាន​ចូល​សម្តែង​ការគួរសម​ជាមួយ​សម្តេច អគ្គ​មហា សេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ។ លោក ឆឹ​ន ហាវ បាន​មានប្រសាសន៍ថា ខេត្ត​យូ​ណាន បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ការចាត់ចែង​ពី​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន សម្រេចបាន​នូវ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ដោយ​ផ្លោះ​រំលង​ដែលមាន​គុណភាព​ខ្ពស់ ចំណែក​ប្រជាជន មាន​អារម្មណ៍​កាន់តែច្រើន​ក្នុងការ​ទទួល​នូវ​សុភមង្គល សុវត្ថិភាព និង​ផលប្រយោជន៍ ។ បច្ចុប្បន្ន ខេត្ត​យូ​ណាន​កំពុង​ខិតខំ​កសាង​មជ្ឈមណ្ឌល​នាំ​ផ្លូវ​អភិវឌ្ឍន៍​របស់ ប្រទេស​ចិន ចំពោះ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ ផ្តល់​សេវាកម្ម និង​ចូលរួម​យ៉ាងសកម្ម​ក្នុង ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ តាម​អនុសាសន៍​របស់លោក ស៊ី ជីន​ភីង ពោលគឺ​“​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត​យូ​ណាន ត្រូវ​ចាត់ទុក​ទីតាំង​ភូមិសាស្ត្រ​ជា​ឧត្តមភាព និង​ចាត់ទុក​ការបើកចំហ​ជា​មធ្យោបាយ​សំខាន់​” ។ ខេត្ត​យូ​ណាន​នឹង​ពង្រឹង​ឱ្យ​កាន់ តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កិច្ច​សហ​សហប្រតិបត្តិកា​រ​ពហុ​វិស័យ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការកសាង​សហគមន៍​រួម​វាសនា​ចិន​-​កម្ពុជា ដែលមាន​សារៈ សំខាន់​ជា​យុទ្ធសាស្ត្រ ។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជា​និង​ចិន​មាន ទំនុកចិត្ត​ផ្នែក​នយោបាយ​កម្រិត​ខ្ពស់​សង្ឃឹមថានឹង​អាចមាន​សហគ្រាស​ខេត្ត​យូ​ណាន​កាន់ តែ​ច្រើន​មក​ធ្វើ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ “​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​” និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​រវាង​ប្រទេស​កម្ពុជា​និង​ចិន ។ សម្តេច​តេ​ជោ​បាន​ថ្លែងថា ខ្ញុំ​ធ្លាប់​ទៅ​បំពេញ ទស្សនកិច្ច​ជាច្រើនលើក​នៅ​ខេត្ត​យូ​ណាន ហើយ​សង្ឃឹមថានឹង​អាច​ទៅ​ទស្សនា ខេត្ត​យូ​ណាន​ម្តងទៀត ។ លោក ប្រាក់ សុខុន មានប្រសាសន៍ថា ការរីកចម្រើន​នៃ ប្រទេស​ចិន​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងៗ​ទៀត ក្នុង​តំបន់ ។ ខ្ញុំ​សង្ឃឹមថា​ប្រទេស​កម្ពុជា និង​ខេត្ត​យូ​ណាន​នឹង​អាច​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​កាន់តែ​ស្អិតល្មួត ។ លោក ឆឹ​ន ហាវ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន​កម្ពុជា និង​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ដើម្បី​ពង្រឹង​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ផ្លាស់ប្តូរ​ទស្សនកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ វប្បធម៌ អប់រំ និង​សុខាភិបាល​ជាដើម ។ លោក ឆឹ​ន ហាវ បាន​បញ្ជាក់ថា នៅពេល​“​ស្នាមញញឹម​អង្គរ​”​ជួបនឹង​“​ខេត្ត​យូ​ណាន​ដ៏​ចម្រុះ​ពណ៌​” មុខជា​នឹង​អាច​បញ្ចេញ ស្នាមញញឹម​កាន់​តែមាន​សម្រស់​ស្អាត​មិន​ខាន ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ការិយាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាលា​រដ្ឋបាល ខេត្ត​យូ​ណាន និង​អគ្គនាយកដ្ឋាន​កិច្ចការ​អាស៊ី​-​ប៉ាស៊ីហ្វិក​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្តីពី​ការបង្កើត ក្រុមការងារ​សហប្រតិបត្តិ​ការ​(​ខេត្ត​យូ​ណាន​)​ប្រទេស​ចិន និង (​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​)​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​មី​ឌា​វិទ្យុ និង​ទូរទស្សន៍ ខេត្ត​យូ​ណាន និង​ក្រុមហ៊ុន​ទូរគមនាគមន៍​អាស៊ីអាគ្នេយ៍​(​កម្ពុជា​) បាន​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើគ​ម្រោ​ង​អភិវឌ្ឍ​កម្មវិធី​ទូរទស្សន៍​បណ្តាញ OTT នៅ​ប្រទេស​កម្ពុជា ។ លោក ឆឹ​ន ហាវ បាន​អញ្ជើញ​ទៅ ទស្សនា​គម្រោង​សាងសង់​តំបន់​ច្នៃប្រឌិត​វប្បធម៌​ចិន​-​កម្ពុជា​ហើយ​បាន​តម្រូវឱ្យ​ក្រុមហ៊ុន ពាក់ព័ន្ធ​ធានា​គុណភាព​នៃ​ការសាងសង់ និង​ផ្តល់​អាទិភាព​ដល់​ប្រសិទ្ធ​ផល​សង្គម ដើម្បី​រួមចំណែក​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​កម្ពុជា ។​

​លោក វ៉ាង ធាន​វិ​ន ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា និង​លោក លូ​យ ជីន ឯកអគ្គរដ្ឋទូត​ប្រទេស​ចិន​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​អមដំណើរ​លោក ឆឹ​ន ហាវ ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា និង​ថៃ ៕ ដោយ ឡី ធុង​ស៊ូ និង ចាំង យី​