លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ត្រូវបានតែងតាំង​ជា​ភិ​បាល​ខេត្ត​ត្បូងឃ្មុំ​

995
ចែករម្លែក
  • 190
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណា​ចក្រ​​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ជា​ភិ​បាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​លី ឡេង ដែល​ត្រូវ​តែងតាំង​មុខតំណែង​ថ្មី​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។​ចំណែក​ពិធី​ផ្ទេរតំណែង​ជា​ផ្លូវការ​នឹង​ប្រារព្ធ​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​។​​ចំណែក​លោក​លី ឡេង នឹងត្រូវ​ទៅកាន់​តំណែង​ថ្មី ជា​នាយក​ខុទ្ទកាល័យ​លោក ស៊ីម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​។​

លោកលីឡេង(ខាងឆ្វេង)និងលោក​ជាម ច័ន្ទ​សោ​ភ័​ណ្ឌដែលទទួលការតែងតាំងជាអភិបាលខេត្ត

​សូមជម្រាបថា លោក​ជាម ច័ន្ទ​សោ​ភ័​ណ្ឌ ពីមុន​ជា​អតីត​អភិបាលរង​ខេត្តបាត់ដំបង ហើយ​ក្រោយមក​បាន​ផ្លាស់​ទៅជា​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ហើយ​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​លី ឡេង​។​

​គួរ​បញ្ជាក់ថា លោក​លី ឡេង ត្រូវបានតែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧​។ លោក លី ឡេង បាន​ចូលកាន់​តំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ​ផ្លូវការ តាមរយៈ​ពិធី​ប្រកាស​តែងតាំង ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ជំនួស​លោក ប្រាជ្ញ ចន្ទ ដែល​ដល់​អាយុ​ចូលនិវត្តន៍​៕​សរន​