លោក ជា ចាន់តូ សំណេះសំណាល​ជាមួយ​កុមារ​ជាង​៤០០​នាក់ ក្នុងឱកាស​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​

928
ចែករម្លែក

​ដោយ​: រស្មី​កម្ពុជា / ភ្នំពេញ​: លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ នៃ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១​មិថុនា​ឆ្នាំ​២០១៨​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​កុមារ​ជាង​៤០០​នាក់ ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៦៩ នៃ​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​។​

​នៅក្នុង​ឱកាស​នោះ លោក ជា ចាន់តូ បាន​អំពាវនាវ​ដល់​មាតា បិតា និង​អាណាព្យាបាល​គ្រប់រូប ត្រូវ​ផ្ដល់ឱកាស​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ការរៀនសូត្រ​របស់​កុមារ​ជា​កូនចៅ​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​គ្រាប់ពូជ​ពោរពេញ​ដោយ​ថាមពល និង​ជា​ទំពាំង​ស្នង​ឫស្សី​ពិតប្រាកដ សម្រាប់​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោក​អគ្គទេសាភិបាល ជា ចាន់តូ បាន​បន្តទៀតថា ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស គឺជា​គោលនយោបាយ​ដ៏​មាន​សារៈសំខាន់​បំផុត​ទាំង​បច្ចុប្បន្ន​ក៏​ដូច​ថ្ងៃ​អនាគត​ដែរ បន្ទាប់ពី​ទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ឥ​ឈប់ឈរ​ជា​បន្តបន្ទាប់ លើ​គ្រប់​វិស័យ​នោះមក​។​

​នៅក្នុង​ឱកាស នៃ​ការជួបជុំ​អបអរសាទរ​ទិវា​កុមារ​អន្តរជាតិ​នេះ ក៏បាន​រៀបចំ​ការទទួល​ទាន​នំ និង​ភេសជ្ជៈ​សាមគ្គី​ឲ្យ​ដល់​កុមារ ដែល​បាន​ចូលរួម​ទាំងអស់ និង​បានផ្ដល់​សំលៀកបំពាក់​សម្ភារៈ​សិក្សា​សម្រាប់​ជា​អនុស្សាវរីយ៍ ដើម្បី​ជាការ​លើកទឹកចិត្ត ក្នុង​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​ផងដែរ​៕