លោក ជា ចាន់តូ អ​ញ្ញើញ​ជា​អធិបតី​បញ្ចុះបឋមសិលា​សាងសង់​អគារ​សាខា ធនាគារជាតិ​នៃ​កម្ពុជា​ខេត្តតាកែវ​

609
ចែករម្លែក
  • 352
    Shares

​ភ្នំពេញ​: នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ធនាគារជាតិ នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា​សាង​សង់ អគារ​សាខា ធនាគារជាតិ នៃ​កម្ពុជា ខេត្តតាកែវ ក្រោម​អធិបតីភាព លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ នៃ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​។

​ការ​សាង សង់​អគារ​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ រីកចម្រើន នៃ​សេដ្ឋកិច្ច​នៅ ក្នុង​ខេត្តតាកែវ តម្រូវការ​ចាំបាច់​ក្នុងការ​គ្រប់គ្រង និង​សម្របសម្រួល​ប្រតិបត្តិការ​រូបិយវត្ថុ ក៏ដូចជា​ការជំរុញ​ការប្រើប្រាស់​ប្រាក់ រៀល​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ សមិទ្ធផល​ថ្មី​នេះ នឹងចូលរួម​ចំណែក​ប​ង្ហា​ញ ពី​ការអភិវឌ្ឍ រីកចម្រើន នៃ​ប្រព័ន្ធ​ធនាគារ នៅ​ខេត្តតាកែវ ព្រមទាំង ការអនុវត្ត កម្មវិធី​កំណែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ របស់ រដ្ឋាភិបាល និង​បង្កើន​សោភ័ណភាព ខេត្តតាកែវ ឱ្យ​កាន់តែ ស្រស់ ស្អាត ទៀតផង​។​

​ជាមួយគ្នានេះ លោក​អគ្គទេសាភិបាល ក៏បាន​ផ្តាំ​ផ្ញើឱ្យ​មន្ត្រី បុគ្គលិក​សាខា​ធនាគារ​ជាតិ នៃ កម្ពុជា ខេត្តតាកែវ​ទាំ ង អស់ ត្រូវ​បន្ត អនុវត្ត មុខ ងារ​-​ភារកិច្ច​របស់ខ្លួន ប្រកប ដោយ​ស្មារតី ទទួល ខុស ត្រូវ ខ្ពស់ មាន ភាព ស្មោះត្រង់ រក្សា​ការសម្ងាត់ វិជ្ជា ជីវៈ ខិតខំ​អភិវឌ្ឍ​ខ្លួនឯង និង​បន្ត​ស្មារ តី សាមគ្គី និង សហការគ្នា ល្អជា ប្រពៃណី ព្រមទាំង ខិតខំ​យកចិត្តទុកដាក់​បម្រើសេវា​ជូន​ឱ្យ​មន្ទីរ​-​អង្គភាព រដ្ឋ ធនាគារ ពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធភាព​៕ ល​