លោក ជុំ វង សមាជិក​ព្រឹទ្ធសភា​ទទួលមរណភាព​

388
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ជុំ វង សមាជិក​ព្រឹទ្ធសភា និង​ជា​លេខាធិការ​គណៈកម្មការ​ផែនការ វិនិយោគ ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និង​បរិស្ថាន ជា​សមាជិក​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រចាំ​ភូមិភាគ​ទី​៧ បានទទួល​មរណភាព​កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៣ ខែមេសា ឆ្នាំ 2019 ក្នុង​ជន្មាយុ ៦៨​ឆ្នាំ ដោយ​រោគ​គា​ពាធ​។​

​សព​លោក ជុំ វង តម្កល់​ធ្វើ​បុណ្យសព​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន តាម​ប្រពៃណី​សាសនា នៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕ ល​