លោក ជៀង អំ ប្រាប់​ប្រជាពលរដ្ឋ​និង កងកម្លាំង​ទាំងអស់​ដាច់ខាត​មិន​ឲ្យ​ជន​ក្បត់ជាតិ​ណា​ដែល​មក​ចង់​បំផ្លាញ​សុខសន្តិភាព ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​បានឡើយ​

220
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង​ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​រំដួល​ខេត្តស្វាយរៀង​ នៅ​ព្រឹក​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​ ​បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​និង​កងកម្លាំង​ទាំងអស់​ដាច់ខាត​មិន​ឲ្យ​ជន​ក្បត់ជាតិ សម រ​ង្ស៊ី ​និង​បក្ខពួក​បង្ករ​អសន្តិសុខ​បំផ្លាញ​សុខសន្តិភាព ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់​ជាដាច់ខាត​។​

​ការ​ថ្លែង​បែបនេះ​នៅ​គ្រា​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ ជៀង អំ​អញ្ជើញ​ចូលរួម​សំណេះ​សំណាល​ជាមួយ មន្ត្រីរាជការ នៅតាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត ស្រុក ក្រុមប្រឹក្សា​ស្រុក ឃុំ

​រួម​និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​សង្កែ ស្រុក​រំដួល​ខេត្តស្វាយរៀង​ប្រមាណ​ជាង​៧០០​នាក់​នៅក្នុង​អង្គ​វេទិកាសាធារណៈ​ស្តីពី​ការត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោ​បាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់់កាល​ទី​៤​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​នាំមក​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជ​រា​ណា​ចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រា​៉​នី​ ជូន​ដល់​អង្គពិធី​ផងដែរ​។​

​លោក​បាន​បន្តថា​ប្រទេស​កម្ពុជា​យើង​បាន​ឆ្លងកាត់​នូវ​ភ្លើងសង្គ្រាម​ឥតឈប់ឈរ​តែដោយសារ​ការ​ដឹ​នាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ ជា​ប្រមុខ​ដឹកនាំ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល ទទួលបាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ ដូច្នេះ​មិនអាច​ឲ្យ​ក្រុម​ក្បត់ជាតិ​ណា​មក​បំផ្លាញ​បានឡើយ ព្រោះ​សន្តិភាព​នេះរ​កដោយ​លំបាក​ណាស់​ទម្រាំ​មកដល់​ថ្ងៃនេះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​ត្រូវខិតខំ​ការពា​សន្តិសុខ​ណ្តា​ប់​ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឲ្យ​ទទួលបាន​ជោគជ័យ​និង​ត្រូវ​ផ្តល់​សេវាសាធារណៈ​ឲ្យ​បានល្អ​ប្រសើរ​ទាំង​សេវា​សំណូមពរ ​និង​សេវា​តម្រូវការ​គឺ​ធ្វើយ៉ាងណា​មិន​ឲ្យ​ពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ឡើយ​។ ​មួយវិញទៀត​ត្រូវ​ប្រាប់​ក្រុម​ពួក​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយចោល​ហើយ​នោះ កុំ​ជឿ​តាម​ការ​បំផុសបំផុល​ញុះញង់​ពី​ទណ្ឌិត​ សម រង្ស៊ី និង​បក្សពួក​ដែល​មក​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ គឺ​នាំ​តែមាន​ទោសទណ្ឌ​តាម​ទណ្ឌិត​សមរ​ង្សុី​តែប៉ុណ្ណោះ ​ព្រោះ​តុលាការ​កំពុង​ស្វែងរក​ចាប់ខ្លួន​ទណ្ឌិត​នេះ​ គឺ​គិតតែ​ខិតខំ​រក​សុី​ចិញ្ចឹម​គ្រួសារ​ឲ្យ​មាន​ជីវភាព​រីកចម្រើន ដោយ​គ្មាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ​ទ្បើ​យ​៕B/