លោក ដេវីដ ម៉​យ ត្រឡប់មក​ដឹកនាំ​ក្លិប វេស ហេម​ក្នុង​កិច្ចសន្យា​១៨​ខែ​

179
ចែករម្លែក

​លោក ដេវីដ ម៉​យ (David Moyes) បា​នស​ម្រ​ច​កិច្ចព្រមព្រៀង​វិលត្រឡប់​ទៅកាន់​ក្លិប វេស ហាម​យូ​ណាយ​ធី​ត (West Ham United) វិញ​ក្នុងឋានៈ​ជា​អ្នកចាត់ការ បន្ទាប់ពី​លោក​ចុះកិច្ចសន្យា​ដឹកនាំ​រយ​:​ពេល​១៨​ខែ នៅ​ពហុ​កីឡដ្ឋាន London Stadium ។​
​ ​
​លោក ម៉​យ ជា​អតីត​គ្រូបង្វឹក​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង​អ្នកចាត់ការ​ក្រុម អេ​វឺ​តុ​ន បាន​ចាក​ចេញពី​ក្លឹប​នេះ នៅពេល​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧​និង​២០១៨ ប៉ុន្តែ​នៅពេលនេះ​លោក​បាន​វិល​ត្រឡប់មក​ជំនួស​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) ដែល​ត្រូវបាន​បណ្តេញចេញ​បន្ទាប់ពី​ក្រុម West Ham ប្រកួត​ចាញ់​ក្រុម Leicester City ២-១ ។​
​ ​
​កិច្ចព្រមព្រៀង​នេះ​នឹង​តម្រូវ​ឲ្យ​លោក ម៉​យ ចូល​ដឹកនាំ​ភ្លាមៗ​សម្រាប់​ជំនួប​ជាមួយ​ក្រុម Bournemouth នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​តែម្តង​។​
​ ​
​លោក ម៉​យ បាន​និយាយថា “​វា​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​ដែល​បាន​វិល​ត្រឡប់មកវិញ​។ ខ្ញុំ​នឹក​ដល់​ពេលដែល ធ្លាប់​នៅទីនេះ ពីព្រោះ​ខ្ញុំ​ពិតជា​ពេញចិត្ត​។ ខ្ញុំ​មាន​មោទនភាព​ដែល​បាន​ត្រឡប់មក West Ham វិញ​”​។
​ ​
​លោក ម៉​យ ជឿថា ក្រុម​កីឡាករ​ដែល​លោក​មាន​ក្នុង​ដៃ​គឺ​ល្អ​ជាង​ពេលដែល​លោក​បាន​ដឹកនាំ​ពីមុន ដូច្នេះ លោក​ត្រៀម​ធ្វើ​ការងារ​ជាមួយ​ពួកគេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ដេវីដ ម៉​យ (David Moyes)