លោក ឌី​ឌី​យេ ដេ​សំ កោតសរសើរ​ខ្សែបម្រើ ម៉ា​តេ​អូ ហ្គេ​ន​ដូ​ហ្ស៊ី

227
ចែករម្លែក

ប៉ុន្តែ​ព្រមាន​អ្នកគាំទ្រ​កុំ​ឲ្យ​រំពឹង​ច្រើន​ពី​កីឡាករ​វ័យក្មេង​រូបនេះ​លោក ឌី​ឌី​យេ ដេ​សំ (Didier Deschamps)​គ្រូបង្វឹក​សញ្ជាតិ បារាំង​បាន​កោតសរសើរ​ខ្សែបម្រើ​វ័យក្មេង ម៉ា​តេ​អូ ហ្គេ​ន​ដូ​ហ្ស៊ី (Matteo Guendouzi)​ប៉ុន្តែ​បាន​ព្រមាន​កុំ​ឲ្យ​រំពឹង​ខ្ពស់​ពេក ចំពោះ​កីឡាករ​វ័យក្មេង​រូបនេះ​។​

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​ត្រូវបាន​កោះហៅ​ទៅ​ចូលរួម​ក្រុម​ជម្រើសជាតិ បន្ទាប់ពី​កីឡាករ ផូ​ល ប៉ុក​បា (Paul Pogba) មាន​បញ្ហា​របួស​។​

​ខ្សែបម្រើ​រូបនេះ​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ក្លិប​អា​សេណ​ល​(Arsenal)​និង​រីករាយ​ជាមួយ​ការចាប់ផ្តើម​ដ៏​រឹងមាំ​នៅ រដូវ​កាល​ថ្មី ដោយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដើម្បី​ក្រុម​របស់ខ្លួន​ទទួលបាន​១​ពិន្ទុ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម តូ​តិ​ន​ហេម​(Tottenham)​។​
​ ​
លោក ដេ​សំ បាន​និយាយថា “​គាត់​គឺជា​ខ្សែបម្រើ​កណ្តាល ដែលមាន​ថាមពល​និង​គុណភាព​បច្ចេកទេស​ផងដែរ​។ អ្វីដែល​ខ្ញុំ​ចង់បាន​ពី​កីឡាករ​វ័យក្មេង​គឺ​ពួកគេ​នាំយក​អ្វីដែល​ថ្មី​និង​មាន​ថាមពល​។ គាត់​គឺជា​កីឡាករ​វ័យក្មេង​ប៉ុន្តែ​មាន សក្តានុពល​ច្រើន​”​។​

​ទោះបីជា​យ៉ាងណា អ្នកចាត់ការ​វើ​ល​ខាប់​រូបនេះ​និង​កីឡាករ​ហាក់ដូចជា​រំពឹង​តិចតួច​នៅឡើយ​ពី​កីឡាករ​វ័យក្មេង​រូបនេះ​។​
លោក ដេ​សំ បាន​និយាយថា “​កុំ​ទាមទារ​ច្រើន​។ គាត់​គឺជា​កីឡាករ​វ័យក្មេង​ដែល​ត្រូវការ​ពេលវេលា​ដើម្បី​អភិវឌ្ឍ​តាមរយៈ ការប្រកួត​ជាច្រើន​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​វ័យក្មេង ម៉ា​តេ​អូ ហ្គេ​ន​ដូ​ហ្ស៊ី (Matteo Guendouzi)