លោក ឌី រ័ត្ន​ខេ​ម​រុណ ទទួល​ទេយ្យទាន​ពី​វត្ត​ទាំង​៧​ក្នុង​ខណ្ឌមានជ័យ​

327

(​ភ្នំពេញ​) ៖ នៅ​ព្រឹក ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កាកបាទ​​ក្រហម​កម្ពុជា​ប្រចាំ​ខណ្ឌមានជ័យ និង​លោក អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ រួមទាំង​លោក ចៅសង្កាត់រង​ទី​២ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ ទី​៣ អស់លោក សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ​អញ្ជើញ​ចូលរួម​ទទួល​​ទេយ្យទាន និង​គ្រឿង​បរិភោគ ឧបភោគ នៅ​វត្ត​ន​ន្ទ​មុនី ពី​ព្រះចៅអធិការ​ព្រះ​សុមេធ​វង្ស សុខ ប៊ុនធឿន​រួមទាំង​ទេយ្យទាន​ពី​ព្រះ​ចៅ​អធិការ​វត្ត​ទាំង​៧​ទៀត​ក្នុង​ខណ្ឌមានជ័យ​ផងដែរ ។​

​ក្នុងឱកាស​ទទួល​ទេយ្យទាន​ទាំង​៧​វត្ត ក្នុង​៧​សង្កាត់​នៅ​ខណ្ឌមានជ័យ ក្នុងឱកាស​នោះ​ព្រះ​សុមេធ​ង្ស​បណ្ឌិត បាន​មាន​ព្រះ​ថេរ​ដីកា​គាំទ្រ និង​មានទឹក​ព្រះទ័យ​រីករាយ ក្នុងការ​ចូលរួមចំណែក​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​កាកបាទក្រហម​កម្ពុជា ។

​សំភារៈ​ដែរ​ត្រូវ​ទទួល​ពី​វត្ត​ទាំង​៧​មានដូចជា :​អង្ករ ៥២​បាវ ក្នុង​១​បាវ​៥០​គីឡូ – មី ៩២​កេស – បន្លុង ៦៦​បន្លុង – ទឹកដោះគោ ១៣៣​កំប៉ុង – ស្ករស ១៣០​គីឡូក្រាម – ទឹក​សុទ្ធ ១២​កេស – ទឹកក្រូច ១១ កេស – តែ ២​បាវ – ទឹកត្រី ២៣​យ៉ួ​រ – ទឹកស៊ីអ៊ីវ ២០​យួរ – ត្រីខ ២០​កំប៉ុង និង​ថវិកា ៤​លាន​រៀល​ផងដែរ ។​

​ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​សន្យា​ចំពោះ​ព្រះ​ភ័​ក្រ​ព្រះអង្គ​ថា នឹង​នាំយក​នូវ​ទេយ្យទាន សម្ភារៈ​ប្រើបាស់​គ្រឿងឧបភោគ​​បរិភោគ និង​ថវិកា​ទាំងនេះ ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ និង​ជន​ចាស់ជរា គ្មាន​ទីពឹង កុមារកំព្រា​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយផ្ទាល់​​ដល់​លំនៅឋាន​តែម្តង ៕​ដោយៈ​សាវ​រក្ស​/sn

លោក ឌី រ័ត្ន​ខេ​ម​រុណ ទទួល​ទេយ្យទាន​ពី​វត្ត​ទាំង​៧​ក្នុង​ខណ្ឌមានជ័យ​ដើម្បី​ទុក​ចែកជូន​ជនក្រីក្រ​