លោក ឌី រ័ត្ន​ខេ​ម​រុណ នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​យប់មិញ ក្នុង​សង្កាត់​បឹងទំពុន​

984
ចែករម្លែក

ដោយ​: ប្រុស​ម៉ៅ / ភ្នំពេញ​: នៅវេលា​ម៉ោង ២​រសៀល​ត្រូវ​និង ថ្ងៃអាទិត្យ ១៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ នឹង​ជា​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ​២០១៨ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​អនុសាខា​កាកបាទ ក្រហម ខណ្ឌមានជ័យ រួមទាំង សមាជិក សមាជិកា អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​យក​អំណោយ មនុស្ស​ធ​ម៍ ជូន បងប្អូន​ប្រជាពលរដ្ឋ ០៥​គ្រួសារ ដែល​ត្រូវ​អគ្គីភ័យ​បាន​ឆាបឆេះ​កាលពី​យប់​ថ្ងៃទី​២៦ ខែ ឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្នោតជ្រុំ​៦ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ដែល​បាន​ឆាបឆេះ​អស់​នូវ​ទ្រព្យសម្បត្តិ​គ្មាន​សល់​អ្វី​ទាំងអស់​កាលពី​យប់ ម៉ោង ៨ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៨ ។​

​ក្នុង​អគ្គិភ័យ​ដែល​ត្រូវ​ឆាបឆេះ​ចំនួន​៥​បន្ទប់​ជួល នោះ​មាន​ដូចខាងក្រោម​:
_ គ្រួសារ​ទី​១​ឈ្មោះ ឃុ​យ គុណ ភេទ ស្រី​, _​គ្រួសារ​ទី​២​ឈ្មោះ សូ នី​តា ភេទ​ស្រី​,
_ គ្រួសារ​ទី​៣ ឈ្មោះ ញ លី​ដន ភេទ​ប្រុស​, _​គ្រួសារ​ទី​៤ ឈ្មោះ ប៉ែន បូ​ន ភេទ​ស្រី​,
_​និង​គ្រួសារ​ទី​៥ ឈ្មោះ ញឹក ប៉ុន​នី ។​

​លោក ឌី រ្ន័ត​ខេ​ម​រុណ អភិបាលរងខណ្ឌ មានជ័យ បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ សុខ ទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចការ​សម្តេច​តែងតែ​ក្រើនរំលឹក ដល់​មន្ត្រី​អនុសាខា​អោយធ្វើ​យើង​ណា​ត្រូវយក​ទុកដាក់​ខ្ពស់បំផុត​ចំពោះ​ប្រជាពលរដ្ឋ​លើ​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ មនុស្ស​ចាស់​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេ​ដ៍ ជំងឺ​អេ​ដ៍ ដោយ​មិន ប្រកាន់​និន្នាកា​នយោបាយ​អ្វី​ឡើយ​ពោលគឺ : «​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សំរាប់​មនុស្ស​គ្រប់ៗ​គ្នា » លោក ប្រធាន​អនុសាខា​ខណ្ឌ បាន​បន្ត​ទៀ​ថា​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល មាន​លំនៅឋាន​សូមអោយ​មានការ ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ និង​ពិ​និត្យនៅ​អ្វីដែល​នៅក្នុង​ផ្ទះ​ពេលដែល​បាន​ចាកចេញ​ទៅណា​មក​ណា​ត្រូវតែ​បិទ​បារ៉ែត​ភ្លើង​កា​ពារ​កុំអោយ​មាន​អគ្គីភ័យ​ឆាបឆេះ​វា​អាច​បំផ្លាញ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង ខាតបង់​ពេលវេលា ដូច​ពាក្យស្លោក​មួយ​ឃ្លា​ថា​( ស៊ូ​លិច​ទូក​កណ្តាលទន្លេ កុំអោយ​ភ្លើង​ឆេះ​ផ្ទះ​)​។​

​ក្នុង​អំណោយ​មនុ​ស្សធ​ម៏​ដែល​ត្រូវ​ផ្តល់ជូន​ទាំង​៥​គ្រួសារ​រួមមាន :
_ ក្នុង​១​គ្រួសារ ទទួលបាន អង្ករ ១​បាវ . ទឹកត្រី ១​យ៉ួ​រ​. ទឹកស៊ីអ៊ីវ ១​យួរ​. ទឹក​សុទ្ធ ១​កេះ​.​មី ១​កេះ និង​គ្រឿង​សំភារៈ ផ្ទះបាយ ១​ឈុត រួមទាំង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​៕ ល​