លោក ណ​យ វ៉ាន់ណេត ៖ ស្ថានភាព​ជំងឺ​មាន​ភាពប្រសើរ ក្រោយពី​ត្រឡប់មក ពី​ខេត្ត​សុរិន្ទ

117

(​ភ្នំពេញ​)៖ តារាចម្រៀង​លោក ណ​យ វ៉ាន់ណេត បានចេញ​សារ​ភ្លាមៗ តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក ក្រោយពេល​មាន សារព័ត៌មាន​ក្នុងស្រុក​មួយ និយាយថា លោក ណ​យ វ៉ាន់ណេត បាន​លាចាក​លោក​នេះហើយ កាលពី​ថ្ងៃទី​៩ កញ្ញា ក្រោយ​ពេលដែល​លោក បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត បុក​ជាមួយនឹង​ម៉ូតូ​ធំ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​។

​ក្រោយពេល​ទទួលបាន​ដំណឹង​នេះ​ភ្លាម តារាចម្រៀង បញ្ចេញ​សំនៀង​ក្រអួន​ក្រអៅ រូបនេះ ក៏​បង្ហាញ​សារ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ជីវិត​ខ្ញុំ រស់​សារជាថ្មី ទឹកដោះ​ម្តាយ​ថ្លៃ បា​មីរ​ក្សា មិនមែន​ដូច​ពាក្យ​មនុស្ស ដែល​មុសា ប្រមាថ​សង្ខារ មិន​ខ្លាច​បុណ្យ​បាប ខ្ញុំ​បាន​ចេញពី​សុរិន្ទ​វិញ​ហើយ 12, 9, 2017”​។

​លោក​បាន​បញ្ចេញ​ឃ្លោងឃ្លា​បែបនេះ គឺ​ចង់​បង្ហាញថា សុខភាព​របស់លោក បានល្អ​ប្រសើ​វិញ​ហើយ​។ ចំណែក​ថ្ងៃនេះ លោក​ក៏បាន​ចេញពី មន្ទីរពេទ្យ​សុរិន្ទ​វិញ​ហើយ បន្ទាប់ពី​មានការ​ពិនិត្យ តាមដាន​យ៉ាង​ម៉ត់ចត់ ពី​ក្រុមគ្រូពេទ្យ​។

​តារាចំរៀង លោក ណ​យ វ៉ាន់ណេត បានចេញ​ដំណើរ ទៅ​ព្យាបាល​របួស នៅ​មន្ទីរពេទ្យ​នៃ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ សប្តាហ៍​មុន បន្ទាប់ពី​លោក បាន​រងគ្រោះថ្នាក់​ចរាច​រណ៍ កាលពី​យប់​ថ្ងៃទី​៩ ខែកញ្ញា នៅ​ផ្លូវជាតិ​លេខ​៤​។ មូលហេតុ ដែល​លោក​ត្រូវ​ចាកចេញ ទៅ​ព្យាបាល នៅ​ខេត្ត​សុរិន្ទ ដោយសារតែ​លោក ធ្វើទុក្ខ​ឈឺក្បាល​ខ្លាំងពេក ពិបាក​ទ្រាំ​។​

​បើតាម​ប្រភព​ដំណឹង បានបញ្ជាក់​ប្រាប់ថា លោក ណូយ វ៉ាន់ណេត ពេលនេះ ស្ថិតក្នុង​ស្ថានភាព​ប្រសើ​រ ដោយ​លោក​មិនមាន​បញ្ហា​អ្វី​ចោទ​នោះទេ ដោយ​គ្រាន់តែ​របួស​លើ​ចិញ្ចើម ផ្នែក​ខាងឆ្វេង និង​ឈឺទ្រូង​បន្តិច​តែប៉ុណ្ណោះ ដោយ​គ្មាន​បញ្ហា​អ្វី​ធំដុំ​នោះទេ​៕ ដោយ​៖ បញ្ញា​សាស្ត្រ​

​តារាចម្រៀង លោក ណ​យ វ​ណ្ណេ​ត​បង្ហាញ​រូបភាព​ពេល​បាន​ធូរស្រាល​នឹង​កំពុងធ្វើដំណើរ​ចេញ ពី​ពេទ្យ​ខេត្ត​សុរិន្ទ​មក​ប្រទេស​កំណើត​វិញ​។​