លោក ត្រាំ កំពុងបើក​ការ វាយលុក​ទ្រង់ទ្រាយ​ធំ​លើ​ចិន​

3186
ចែករម្លែក

​ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​
​លោក ដូ​ណា​ល់ ត្រាំ បាន​បង្កើន ជម្លោះ​របស់លោក​ជាមួយ​ប្រទេស​ចិន​ក្នុងការ​វាយលុក​ពេញ ទំហឹង​ដែល ប្រៀបបាន​ទៅនឹង​សង្គ្រាមត្រជាក់​។ ឥឡូវនេះ​សំណួរ​នៅ​ភាគី​ទាំង​២ នៃ តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​គឺថា តើ​វា​នឹង បញ្ចប់​ដោយ​របៀប​ណា​?
​ ​
​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ចុងក្រោយ​នេះ លោក​ត្រាំ បាន​វាយ​ពន្ធគយ​លើ​ទំនិញ​ចិន តម្លៃ​២៥០​ពាន់ លាន​ដុល្លារ​បង្កើន​ការគាំទ្រ​ខាង​យោធា សម្រាប់​គូប្រជែង​តៃវ៉ាន់​ចោទប្រកាន់​ចិន ពីបទ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​នៅ សហរដ្ឋ​អាម៉េរិក​បង្កើន​ការ​ថ្កោលទោស​អំពី​កំណត់ ត្រា​សិទ្ធិមនុស្ស​របស់ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រឹតត្បិត​ចិន​មិនឱ្យ​ចូល​ប្រើ​បច្ចេកវិជ្ជា នុយក្លេអ៊ែរ របស់​អាម៉េរិក​។​
​ ​
​មហាសេដ្ឋី​អចលនទ្រព្យ ដែល កាលពីដើម​អាណត្តិ​របស់លោក​បាន ពណ៌នា​ប្រធានាធិបតី​ចិន លោក ស៊ី​- ជីន​ភីង​ថា ជា​មិត្ត​ម្នាក់ ត្រូវបាន​គេ​សន្មត ជាទូទៅ​ថា​មាន ការចាប់អារម្មណ៍​បំផុត ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម ព្រោះ​លោក បាន​ប្តេជ្ញា​ម្តង​ហើយ​ម្តងទៀត ដើម្បី​បង្កើន​ផលិត កម្ម​រោងចក្រ​អាម៉េរិក ដោយ​ការប្រយុទ្ធ​ប្រឆាំងនឹង​លំហូរ​នៃ ការ​នាំចូល​ទំនិញ​តម្លៃថោក​។​
​ ​
​ប៉ុន្តែ​រដ្ឋបាល​របស់លោក​បាន ពង្រីក​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​ខ្លួន ស្ទើរតែ​គ្រប់​មុំ​ទាំងអស់ ដែលជា​យុទ្ធ​-​សាស្ត្រ​មិន​ធ្លាប់មាន​ពីមុនមក​ចាប់​តាំង ពី​សហរដ្ឋ​អាម៉េរិក និង​ចិន​បាន​បង្កើតទំនាក់ទំនង​ការទូត​កាលពី ៤ ទសវត្សរ៍ មុន​។​
​ ​
​លោកស្រី អេ​លីហ្សា​បេ​ត អេកូ ណូ​មី (Elizabeth Economy) នាយក​ផ្នែក សិក្សា​អាស៊ី​នៃ​ក្រុមប្រឹក្សា​កិច្ចការ បរទេស​បាន​និយាយថា ”​នេះ គឺជា​ការ វាយលុក​ពេញទំហឹង​របស់​សហរដ្ឋ អាម៉េរិក​ទៅលើ​ប្រទេស​ចិន​”​។​
​ ​
​លោកស្រី​និយាយថា “​មាន អារម្មណ៍​ជាទូទៅ​មួយ​នៅ​ទីក្រុង វ៉ាស៊ីនតោន​ថា ប្រទេស​ចិន​មាន​ទំហំ​ធំ ពេក​ហើយ ឥឡូវនេះ​វា​មាន​ទំហំ​ធំ​ពេក ហើយ​ក្នុងនាម​ជា​ប្រទេសមួយ​និង សេដ្ឋកិច្ច​មួយ ដូច្នេះ​មិនអាច​អនុញ្ញាត ឱ្យ​ចិន​បន្ត​រំលោភ​នូវ​រាល់​បទ​ប្បញ្ញត្តិ ពាណិជ្ជកម្ម និង​បទ​ប្បញ្ញត្តិ​វិនិយោគ អន្តរជាតិ​បាន​តទៅទៀត​ទេ​”​។​
​ ​
​លោកស្រី​អេកូ​ណូ​មី​បាន និយាយថា សហរដ្ឋ​អាម៉េរិក​ក៏បាន​វាយប្រហារ ផងដែរ​ទៅលើ​របៀប​ដែល​លោក​ស៊ី “​បានបង្ហាញ​ពី​ចិន​ដ៏​ខុសប្លែក​ទាំងស្រុង មួយ​ទៅដល់​ពិភពលោក ជាមួយ​គោល នយោបាយ​ការបរទេស​ដ៏​មហិច្ឆតា​និង វាតទី​”​។​

​លោកស្រី​បន្តថា​“​សហរដ្ឋ​អាម៉េរិក និង​បណ្តា​ប្រទេស​ដទៃទៀត​និយាយថា “​អូ​ខេ​នេះ​គឺជា​ប្រទេស​ចិន​ដែល​យើង ត្រូវតែ​ដោះស្រាយ​ជាមួយ​មិនមែន​អ្វី ដែល​យើង​រំពឹងទុក​កាលពី ១០ ឆ្នាំមុន នោះទេ​”​។​
​ ​
•​ចិន​ត្រៀមខ្លួន​រត់​ម៉ា​រ៉ា​តុង ជាមួយ​អាម៉េរិក​
​លោក ហួ ប៉ាវ អ្នក​អត្ថាធិប្បាយ នយោបាយ​នៅ​ទីក្រុង​ប៉េកាំង បាន​យល់ ស្រប​ថា ពាណិជ្ជកម្ម​គឺជា​ប្រភព “​រាក់ កំផែល​” តែមួយគត់​នៃ​ការ​ប្រេះឆា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។​
​ ​
​លោក​ជឿជាក់ថា ការ​ព្រួយ បារម្ភ​ចម្បង​របស់​សហរដ្ឋ​អាម៉េរិក​គឺ ផែនការ “​ផលិត​នៅ​ប្រទេស​ចិន​ឆ្នាំ ២០២៥” ដែល​ក្នុង​ផែនការ​នេះ ទីក្រុង ប៉េកាំង​បានកំណត់​គោលដៅ​យ៉ាង ឆាប់រហ័ស​ដើម្បី​ធានាថា ភាគច្រើន​នៃ ឧស្សាហកម្ម​របស់ខ្លួន​គឺមាន​ប្រភព​នៅ ក្នុងស្រុក ។​
​ ​
​សហរដ្ឋ​អាម៉េរិក បាន​ចោទ ប្រកាន់​ចិន​ថា លួច​បច្ចេកវិជ្ជា​យ៉ាង កំរោល​និង​ស្វែងរក​ផលប្រយោជន៍ ពាណិជ្ជកម្ម​យ៉ាង​អយុត្តិធម៌ តាមរយៈ ការជំរុញឱ្យ​ក្រុមហ៊ុន​បរទេស​ធ្វើការ ជាមួយ​ដៃគូ​ក្នុងស្រុក ។​
​ ​
​លោក​ហួ​បាន​និយាយថា “​ទោះ បី​ជា​បញ្ហា​ពាណិជ្ជកម្ម​ត្រូវបាន​ដោះស្រាយ​ក៏ដោយ​ក៏​បញ្ហា​ផ្សេងទៀត រវាង​ចិន និង​សហរដ្ឋ​អាម៉េរិក​នឹង​បន្ត កើតមាន​”​។​
​ ​
​លោក​ហួ បាន​និយាយថា លោក ត្រាំ​ហាក់ដូចជា​ចង់ “​ប្រយុទ្ធ​នឹង​សង្គ្រាម ត្រជាក់​ថ្មី​មួយ​“ ។ ប៉ុន្តែ​លោក​ហួ​បង្ហាញ មន្ទិល​ថា សហរដ្ឋ​អាម៉េរិក អាច​នឹង ទទួលបាន​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់ ខ្លួន​ដែរ​ឬ​អត់​ទេ ជាពិសេស​នៅក្នុង ទ្វីបអឺរ៉ុប ដែល​មិន​មើលឃើញថា ប្រទេស​ចិន ជា​ប្រភេទ​គំរាមកំហែង ដូចគ្នា​នឹង​អតីត​សហភាពសូវៀត​ផង នោះ​។​
​ ​
​លោក​ហួ​បាន​និយាយថា ហើយ ចំពេល​មាន​ភាពចលាចល​នៅ​សង្កាត់ ហិរញ្ញវត្ថុ Wall Street ប្រទេស​ចិន រំពឹងថា​សេដ្ឋកិច្ច​អាម៉េរិក​នឹងមាន កំណើន​ទាប ព្រោះតែ​ផលប៉ះពាល់ អវិជ្ជមាន​ដែល​កើតចេញពី​គោល នយោបាយ​កាត់​បន្ថយពន្ធ​ក្នុងស្រុក របស់លោក​ត្រាំ​។​
​ ​
​លោក​បាន​និយាយថា ”​ចិន​ជឿ ថា​ជម្លោះ​នេះ​នឹង​អូសបន្លាយ​រាង​យូរ ដែរ​។​សហរដ្ឋ​អាម៉េរិក​ចង់​រត់ប្រណាំង ចម្ងាយ ១០០ ម៉ែត្រ​ជាមួយ​ចិន ប៉ុន្តែ​ចិន ចង់​រត់​ម៉ា​រ៉ា​តុង​ជាមួយ​អាម៉េរិក​” ៕ ប្រភព​: ដេលី​មែ​ល

លោក​ត្រាំ និង​លោក​ស៊ី​