លោក ថៃ នរៈសត្យា បានភរិយា ក្រោយ មានសម្រស់មិនចាញ់តារា

785
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ភ្ញាក់ផ្អើលតាមបណ្តាញសង្គមហ្វេសប៊ុក គ្រាដែលគេឃើញនារីស្រស់ស្អាត ម្នាក់ បង្ហោះតាមរូបជាច្រើនសន្លឹកជាមួយនិង លោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ដែលមានគេអះអាងថា នេះជាភរិយា ក្រោយរបស់ លោក ខណៈដែលគេដឹងថា កន្លងមកលោកនិងម្តាយបង្កើតរបស់ Freshie Boy លោកថៃ នរៈវិទូ ប្រេះឆាគ្នាប៉ុណ្ណោះ។

អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានប្រកាសក្នុង ពិធីឡើងផ្ទះថា លោកថៃ នរៈសត្យា គឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបាន ទាំងប្រកាស អរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែល អ្នកនាង ចង់សំដៅដល់ លោក ថៃ នរៈសត្យា។ ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះ ផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការនោះ ក៏មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។

យ៉ាងណាមិញ មានការទម្លាយថា លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាស ជាសាធារណៈពី ចំណង ស្នេហ៍។ មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណង ស្នេហ៍ នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពោពេញដោយសុភមង្គលគួរអោយសរសើរ បើទោះជា លោក និងភារិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំ។ អ្នកចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការភរិយាក្រោយរបស់លោក សុទ្ធតែលាន់ មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ នៅតែអាចរកឃើញ ភរិយាស្រស់ស្អាតវ័យ៣០ស្ដើងបាន ហើយមានសម្រស់មិនចាញ់តារា។

អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាស ថា លោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើអោយមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត៕