លោក ថៃ អ៊ូ ប្រកាស​ពី​ជោគជ័យ​ក្នុងការ​ប្រកួត​ប្រដាល់​សង្ក្រាន្ដ​ប៉ោយប៉ែត​

1136
ចែករម្លែក
  • 24
    Shares

​ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: លោក ថៃ អ៊ូ ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ គឺ​បានប្រកាស​ពី​ជោគជ័យ ក្នុងការ​ប្រកួត​ប្រដាល់​ប៉ោយប៉ែត​សង្ក្រាន្ត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដែល​ទើបតែ​បញ្ចប់​មកនេះ​។

​ការប្រកួត​ប្រដាល់​ប៉ោយប៉ែត​សង្ក្រាន្ត​នៅ​ប៉ោយប៉ែត​

​លោក ថៃ អ៊ូ ឲ្យ​ដឹងថា ការប្រកួត​នេះ មាន​រយៈពេល​៣​ថ្ងៃនេះ គឺ​ថ្ងៃទី​១៤១៥​និង​ទី​១៦​ខែមេសា ដោយ​មួយថ្ងៃ​ប្រកួត​៤​សង្វៀន​ផ្សេងគ្នា ហើយ​ក្នុង​មួយ​សង្វៀនមាន​១០​គូ​។ ទន្ទឹមនឹងនេះ លោក​បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត និង​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​កើតមានឡើង​។ សង្វៀន​ទាំង​៤​នោះ មាននៅ​ទីក្រុង​ប៉ោយប៉ែត​, ក្រុង​សេរី​សោ​ភ័​ណ្ឌ​, វត្ត​បន្ទាយ​នាង និង​វត្ត​ភូមិ​អូរ​ប្រាសាទ​។ ដោយសារ​សង្វៀន​នីមួយៗ មានការ​ប្រកួត​ចំនួន​១០​គូ​នោះ ដូច្នេះ​ការប្រកួត​ទាំង​៤​សង្វៀន​គឺមាន​៤០​គូ​ឯណោះ​។ សូម​បញ្ជាក់ដែរថា ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​៣​សង្វៀន​ជាការ​ប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​សុទ្ធ ប៉ុន្តែ​សម្រាប់​សង្វៀន​ក្រុង​ប៉ោយប៉ែត​មួយ​ប៉ុណ្ណោះ ដែលមាន​ការប្រកួត​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​។​

​ពេលដែល​ចោទសួរ​ថា តើ​អ្វី​ទៅជា​ជោគជ័យ​សម្រាប់​ការប្រកួត​នេះ​? ប្រធាន​សមាគម​ប្រដាល់​ខេត្ត​បន្ទាយ​រូបនេះ អះអាងថា នោះ​គឺ​ការទាក់ទាញ​ឲ្យ​មាន​អ្នកចូលរួម​ទស្សនា​ច្រើន​។ លោក​អះអាងថា នៅ​ខេត្តបន្ទាយមានជ័យ ឬ​និយាយ​ដោយឡែក​សម្រាប់​តំបន់​ប៉ោយប៉ែត​រវាង​ការប្រគំ​តន្ត្រី និង​ការប្រកួត​ប្រដាល់ គឺ​មក​ទស្សនា​ប្រដាល់​ច្រើនជាង​ហើយ​។​

​លោក​បន្តថា កន្លងមក​លោក​ធ្លាប់​បើក​ឲ្យ​មានការ​ប្រកួត​បែបនេះ ដោយមាន​ដាក់​ការប្រគំ​តន្ត្រី​អម​ជាមួយ​នោះ អ្នកទស្សនា​ស្រែ​បង្ខំ​ឲ្យ​ឆាប់​បញ្ចប់​ឈុត​តន្ត្រី ដើម្បី​បន្ត​ការប្រកួត​ប្រដាល់​។ អ្នក​ខេត្តបន្ទាយមានជ័យ បាត់ដំបង គេ​ចូលចិត្ត​ទស្សនា​ប្រដាល់​គុន​ខ្មែរ​ណាស់​៕ ល​