លោក ទៀ វិញ ប្រាប់​សិស្សានុសិស្ស​កោះកុង ចៀសវាង​ឱ្យ​ឆ្ងាយ​សេព​គ្រឿងញៀន បើ​ស្រឡាញ់​អនាគត​

677
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: នាយ​ឧ​ត្ត​មនា​វី ទៀ វិញ អគ្គមេបញ្ជាការ​រង​ក​ង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងទឹក ណែនាំ​ដល់​សិស្សានុសិស្ស​នៅក្នុង​ខេត្តកោះកុង​ថា បើ​ក្មួយៗ​អាណិត​ស្រឡាញ់​គ្រួសារ ស្រឡាញ់​អនាគត​ខ្លួនឯង និង​ជា​ពលរដ្ឋ​ល្អ គឺ​ត្រូវ​នៅ​អោយ​ឆ្ងាយ​គ្រឿងញៀន និង​អំពើ​អបាយមុខ​គប្បី​ផ្សេងៗ​ក្នុង​សង្គមជាតិ​។​

​ការអប់រំ​ណែនាំ​នាយ​ឧ​ត្ត​មនា​វី ទៀវ វិញ អគ្គមេបញ្ជាការ​រង​ក​ង​យោពល​ខេមរភូមិន្ទ ធ្វើឡើង​ក្នុង​ពិធី​បើកប​វេន​កាល​ឆ្នាំ​សិក្សា​ថ្មី ២០១៨-២០១៩ នៅ​សាល​បឋមសិក្សា និង​អនុវិទ្យាល័យ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​នាយ​ឧ​ត្ត​មនា​វី លើកឡើង​ពី​ទិដ្ឋភាព​សង្គម​ជាក់ស្តែង​ថា ការ​សាក ឬ​សេព​គ្រឿងញៀន គ្មានអ្វី​ចំណេញ​ដល់​ខ្លួនឯង ក្រុមគ្រួសារ និង​សង្គមជាតិ​ឡើយ ពោល​វា​ធ្វើឱ្យប៉ះពាល់​សុខភាព ខាតបង់​ពេលវេលា កិត្តិយស និង​ទ្រ​ព​សម្បត្តិ​យ៉ាងធ្ងន់ធ្ងរ​។ ដូច្នេះ​សូម​ក្មួយ​ជា​សិស្សានុសិស្ស ចាំបាច់​ខិតខំ​រៀនសូត្រ​អោយ​ជ្រៅជ្រះ ដើម្បី​រួច​ចាក​ផុតពី​ភាពល្ងង់ខ្លៅ និង​ជា​ធនធានមនុស្ស​ដ៏​ល្អ​បំផុត សម្រាប់​ប្រទេសជាតិ​ដែល​កំពុងមាន​តម្រូវការ​។​

​អគ្គមេបញ្ជាការ​រង​ក​ង​យោពល​ខេមរភូមិន្ទ ក៏​បញ្ជាក់ដែរថា ម្តាយ​ឪពុក​សិស្ស និង​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ពាក់ព័ន្ធ ត្រូវ​រួមចំណែក​អោយបាន​ខ្លាំងក្លា​ធ្វើយ៉ាងណា​ជួយ​ផ្សព្វផ្សាយ​អប់រំ​កូនចៅ​ទាំង​ផ្នែក​សុខភាព ក៏ដូចជា​ចំណេះដឹង​សីលធម៌​អំពី​ផលវិបាក​នៃ​ការប្រើប្រាស់​គ្រឿងញៀន​តាម​គ្រប់​រូបភាព​។ ពិសេស​ជំរុញ​កូនចៅ​បាន​ចូល​សិក្សា​រៀនសូត្រ​បាន​គ្រប់ៗ​គ្នា​មិន​ថា​នៅ​រួម​ប្រជុំជន ឬ​នៅ​ទីជនបទ​ទេ​។​

​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកោះកុង លោក ជូ សិរី​រី​យ៉ា ថ្លែងថា លោក និង​អ្នកគ្រូ លោកគ្រូ​បង្រៀន​តែង​យកចិត្តទុកដាក់​អប់រំ​ណែនាំ​ជាប្រចាំ​ចំពោះ​ផលប៉ះពាល់​នានា ដោយសារតែ​ការសេព​គ្រឿងញៀន ឬ​នាំគ្នា​ដើរលេង​ក្នុង​ម៉ោង​រៀនសូត្រ ខណៈ​អាណាព្យាបាល និង​សាធារណជន​កំពុង​ព្រួយបារម្ភ​។

​លោក​អនុប្រធាន​មន្ទីរអប់រំ​ខេត្ត ក្នុងន័យ​លើកកម្ពស់​គុណភាព​សិក្សា ប្រមុខ​រដ្ឋាភិបាល​ក៏បានផ្តល់​អំណោយ​ជា​អគារសិក្សា​បន្ថែមចំនួន​៤​ស្រុក ដោយ​មួយ​ស្រុកៗ​ទទួលបាន​អគារសិក្សា​ចំនួន​២​ខ្នង កម្ពស់​៣​ជាន់ និង​អគារ​ស្នាក់​របស់​គ្រូបង្រៀន​ផងដែរ​។ ចំណុច​វិជ្ជា​មាន​ទាំងនេះ សុទ្ធតែ​មានការ​ពេញចិត្ត​ពី​អាជ្ញាធរ មន្ទីរ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​។​

​ចំណែក យុវតី ជេ​ត មុន្នីនាថ និង​យុវជន ហេង តុលា សិស្ស​នៅ​អនុវិទ្យាល័យ​ចាំ​យាម ប្តេជ្ញាចិត្ត​ថា ពួកគេ​នឹង​ប្រឹងប្រែង​រៀនសូត្រ​អោយ​ល្អ និង​មិន​ប្រើប្រាស់​សារធាតុ​ញៀន​ណាមួយ​ទេ ព្រោះ​សង្គម​ពុំ​ផ្តល់​តម្លៃ​អោយ​។ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ចំពោះ​ភារកិច្ច​សិក្សា ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​។ ទន្ទឹម​នោះ ក្រុមសិស្ស​នុ​សិស្ស ថ្លែងអំណរគុណ​ដល់​ប្រុ​មុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​អគារសិក្សា​ថ្មី​ចំនួន​២​ខ្នង និង​កម្ពស់​៣​ជាន់​ផងដែរ​។

​ខេត្តកោះកុង​មាន​សាលា​មតេយ្យ បឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ​សរុប​២១៧​កន្លែង​។ ក្នុងនោះ​សិស្សានុសិស្ស​សរុប​ជិត​២​មឺ​ុ​ន​៦​ពាន់​នាក់ ស្រី​១​មឺ​ុ​ន​២​ពាន់​នាក់​។ រីឯ​អគា​សិក្សា​ថ្មី​ដែលជា​អំណោយ របស់​ប្រមុខ​រដ្ឋាភិបាល និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​៣៦​ខ្នង ស្មើ​៣៤៨​បន្ទប់ និង​បណ្ណាល័យ​១៨​ខ្នង ដោយ​គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​រួមគ្នា​នៅ​អំឡុង​ថ្ងៃ​ពិធីបុណ្យ​សមុទ្រ ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០១៨​នេះ​៕ ល​