លោក នេ​ត សាវឿន បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុមសង្គមងងឹត​ចិន​មួយក្រុម​

1062
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ធ្វើការ​ស្រាវ ជ្រាវ​រក​ក្រុមសង្គមងងឹត​ចិន​មួយក្រុម​ដែល​បានប្រកាសថា នៅ​កំពង់សោម ស្ថេរភាព ឬ​អត់ គឺ​ស៊ីសង​លើ​ក្រុម​វា​ទេ​។

​តាមរយៈ​វិ​ដេ​អូ​ឃ្លី​ប​ដែលមាន​រយៈ ពេល ៩​វិនាទី គឺ ឃើញ​មាន​ក្រុម​ជនជាតិ​ចិន​ប្រមាណ​ជាង ១០​នាក់ និង​មាន​សាក់​លើ​ខ្លួន ដោយ​ក្នុងនោះ ឃើញ​បុរស​ពាក់អាវ​យឺត​ស បានប្រកាស​ខ្លាំង​ថា កំពង់សោម​មាន​ស្ថេរភាព ឬ​អត់ ស៊ីសង លើ​ក្រុម​វា​។ បន្ទាប់ ពី​លេចចេញ វិ​ដេ​អូ​ក្រុមសង្គមងងឹត​ចិន​ប្រកាស​បែបនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប ក្រុមសង្គមងងឹត​ចិន​នេះ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕