លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា និយាយថា ឡឺ​រ៉​យ សេន អាច​ចាកចេញ ប្រសិនបើ​ចង់ទៅ​ចូលរួម​ជាមួយ បៃ​យឺន ម៉ូ​និ​ច​

287
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​ប្រាប់​កីឡាករ ឡឺ​រ៉​យ សេន (Leroy Sane) ថា ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹងមិន​រារាំង​ការចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប បៃ​យឺន ម៉ូ​និ​ច (Bayern Munich) នោះទេ ប្រសិនបើ​ខ្សែបម្រើ​ស្លាប​រូបនេះ​មិន​សប្បាយចិត្ត​។

​ក្លិប​ជើងឯក​នៅ​ក្របខណ្ឌ Bundesliga នេះ​បាន​ចែចង់ សេន ជា​សាធារណៈ ហើយ​គេ វាយតម្លៃថា តម្លៃ​ផ្ទេរ​របស់ សេន អាច​ច្រើនជាង​៩០​លាន​ផោន ហើយ Bayern នៅ​រង់ចាំ​ចម្លើយ​ថា តើ​កីឡាករ​រូបនេះ​ចង់​ផ្ទេរ​មក​ចូលរួម​ឬ​យ៉ាងណា​។

​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ហើយ​មកដល់ពេលនេះ ស៊ី​ធី​បរាជ័យ​ក្នុងការ​ចងជើង​កីឡាករ​រូបនេះ​ជាមួយ​កិច្ចសន្យា​ថ្មី​។

​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ក្លិប​បានផ្តល់​កិច្ចសន្យា​ថ្មី​ដល់ សេន កាលពី​ឆ្នាំមុន​។ យើង​ចង់​ឲ្យ​គ្រប់គ្នា​នៅទីនេះ​សប្បាយចិត្ត​។ យើង​នឹង​ជួយ​គាត់​ឲ្យ​ក្លាយជា​កីឡាករ​ល្បី​។ យើង​តែងតែមាន​គោលបំណង​នៅទីនេះ​។ ខ្ញុំ​បាន​ជជែក​ជាមួយ​ក្លឹប​១០​លើក​ហើយ​ថា ខ្ញុំ​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​នៅទីនេះ​សប្បាយចិត្ត​”​។

​លោក ហ្គា​ឌី​អូ​ឡា រំពឹងថា សេន ដែល​មើលទៅ​ហាក់ដូចជា​មុត​ស្រួច អំឡុង​យកជ័យ ជម្នះ ៤-១ លើ​ក្រុម វេស​ហេម ក្នុងជំនួប​កម្តៅ​សាច់ដុំ​មុន​រដូវ​កាល នឹង​បន្ត​នៅ​ពហុ​កី​ឡ ដ្ឋា​ន Etihad Stadium ចំពេល​មាន​ចំណាប់អារម្មណ៍​ពី​ក្លិប Bayern Munich ។

​ប៉ុន្តែ​គ្រូបង្វឹក​រូបនេះ​ហាក់ដូចជា​កាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​ជាមួយ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បន្ទាប់ពី​កង្វះ​ការ​បង្ហាញមុខ​ក្នុងការ​ប្រកួត​អំឡុង​ដំណាក់កាល​ទី​២​នៃ​រដូវ​កាល មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ