លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា : ការការពារ​តំណែង​ជើងឯក​របស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នឹង​ចប់ ប្រសិនបើ​ពួកគេ​ចាញ់ លី​វឺ​ភូ​ល

658
ចែករម្លែក

​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បានទាមទារ​ឲ្យ​កីឡាករ​របស់លោក​យក ឈ្នះ​ក្រុម​ហង្ស​ក្រហម លី​វឺ​ភូ​ល​(Liverpool) នៅពេល​ក្រុម​ទាំងពីរ​ជួបគ្នា​នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ ​
ប៉ុន្តែ​លោក​បាន​ទទួលស្គាល់ថា ពួកគេ​នឹង​ប្រឈមមុខ​ជាមួយ​ក្រុម​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប ឬ​អាច​ថា ជា​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​នៅមុន​ជំនួប​ដ៏​សំខាន់​នៅ​ពហុ​កីឡដ្ឋាន Etihad Stadium ។​
​ ​
បើទោះបីជា​ក្រុម​របស់លោក​យកឈ្នះ​ក្រុម សាវ​ហេម​តុ​ន​(Southampton) កាលពី​ថ្ងៃអាទិត្យ​ក៏ដោយ ក៏​លោក ហ្គា​ឌី​អូ​ឡា ដឹង​ច្បាស់​ថា ស៊ី​ធី​មិនអាច​បាត់បង់​ពិន្ទុ បន្ថែមទៀត​ទេ បន្ទាប់ពី​ចាញ់​ពីរ​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល អំឡុង​បុណ្យ​ណូអែល​។​

​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​យើង​ឈ្នះ​ការប្រកួត​ជាច្រើន ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ យើង​ចាញ់​ពីរ​ប្រកួត ហើយ​យើង​មាន​គូប្រជែង​ដែល​នៅពេលនេះ​គឺជា​ក្រុម​ល្អ​បំផុត​នៅ តំបន់​អឺរ៉ុប​ឬ​ក្នុង​ពិភពលោក​។ ប្រសិនបើ​យើង​បាត់បង់​ពិន្ទុ​បន្ថែមទៀត នោះ​វាច​ប់​ហើយ​។ វា​ចប់​តែម្តង​”​។
​ ​
​លោក​បន្តថា “​ខ្ញុំ​ដឹងថា គម្លាត​គឺ​ធំ ជាពិសេស​ពួកគេ​រឹងមាំ​ណាស់ ហើយ​មាន​ភាព ស៊ីសង្វាក់​គ្នា ប៉ុន្តែ​យើង​លេង​ក្នុង​ទឹកដី​របស់​យើង​សង្ឃឹមថា យើង​នឹង​ទទួលបាន​កម្លាំង ជំនួយ​ពី​អ្នកគាំទ្រ​របស់​យើង​នៅ Etihad ។ ពួកគេ​អាច​គាំទ្រ​យើង​”​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​ចំណាយពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​រំឭក​កីឡាករ​របស់លោក​ពី ជោគជ័យ​កាលពី​អតីតកាល​របស់​ពួកគេ បន្ទាប់ពី​ការធ្វើ​មិនបាន​ល្អជា​មួយក្រុម គ្រី​ស្តា​ល់ ផា​លេស (Crystal Palace) និង លៃ​សេ​ស្ទ័​រ ស៊ី​ធី​(Leicester City) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)