លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា ព្រលយ​ពាក្យ​ថា ការតាមប្រមាញ់ សាន​ឆេស និង Mbappe អាច​នឹង​បញ្ចប់​

660

​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​អាច​នឹង​បោះបង់​ចំណាប់អារម្មណ៍​របស់ខ្លួន​លើ​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) របស់​ក្លឹប​អា​សេណ​ល និង​កីឡាករ Kylian Mbappe របស់​ក្លិប Monaco បន្ទាប់ពី​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ទទួលស្គាល់ថា លោក​បាន​ចំណាយ​កញ្ចប់​ថវិកា​ស្ទើរ​ទាំង​អស់ហើយ​។
​ ​
​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ បឺ​ណា​ដូ ស៊ី​វ៉ា​, បេន​ចា​មីន ម៉េ​ន​ឌី​, អេ​ដឺ​សិន​, ខាយ វ៉ក​ឃ័​រ​, ឌូ​ក្លាស ល្វី​ស និង ដា​នី​ឡូ ក្នុងតម្លៃ​ផ្ទេរ​សរុប​២១៥​លាន​ផោន​។​
​ ​
​ខ្សែប្រយុទ្ធ សាន​ឆេស និង Mbappe ក៏ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុកីឡាដ្ឋាន Etihad ផងដែរ ប៉ុន្តែ​លោក ហ្គា​ឌី​អូ​ឡា សារភាពថា ប្រហែលជា​គ្មាន​ថវិកា​ច្រើន​គ្រប់គ្រាន់ ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ​ទាំងពីរ​នេះ​ទេ​។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​យើង​នឹង​ចាំ​មើលថា តើ​យើង​អាច​ទិញ​កីឡាករ​បន្ថែមទៀត​បាន​ទេ​។ យើង​មិនអាច​ចំណាយ ច្រើន​បានទេ​។ យើង ចំណាយ​ច្រើន​រួចហើយ​”៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស សាន​ឆេស (Alexis Sanchez) និង​កីឡាករ Kylian Mbappe