លោក ផ្ល​រិ​ន​តី​ណូ ផេ​រ៉េ​ស ពន្យល់​ពី​មូល​ហេតុដែល​ក្លិប​រៀល ម៉ា​ឌ្រី​ត មិន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ ផូ​ល ប៉ុក​បា និង នី​ម៉ា​

433
ចែករម្លែក

​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) បាន​លាតត្រដាង​អំពី​ការសម្រេចចិត្ត​របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) មិន​បន្ត​ដាក់សំណើ​ផ្ទេរ ផូ​ល ប៉ុក​បា (Paul Pogba) និង នី​ម៉ា (Neymar) នៅ​រដូវក្តៅ​នេះ​។​

​ក្លិប Real Madrid ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ខ្សែបម្រើ ប៉ុក​បា របស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពេញ​មួយ​រដូវក្តៅ ស្របពេល​កីឡាករ​បារាំង​រូបនេះ​បាន​និយាយថា ខ្លួន​ចង់​ផ្ទេរ​ទៅលេង​នៅ​ពហុ​កីឡដ្ឋាន Bernabeu ។

​លោក ហ្សី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidance) នៅតែ​ជា​អ្នកគាំទ្រ​កីឡាករ​រួម​ជាតិ​បារាំង​រូបនេះ ប៉ុន្តែ​ការកំណត់​តម្លៃ​១៨០​លាន​ផោន​ពិតជា​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ប៉ុក​បា ។​
​ ​

ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ក្លាយជា​ក្លិប​ចុងក្រោយ​គេ ដែល​ចង់​ផ្ទេរ នី​ម៉ា ដោយមាន​បំណង​ប្រជែង​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា ដើម្បី​ផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​។​
ដូចជា ប៉ុក​បា ដែរ ក្លិប PSG បានទាមទារ​តម្លៃ​ខ្ពស់បំផុត​សម្រាប់ នី​ម៉ា​។​

លោក ផេ​រ៉េ​ស បាន​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សានាយក​របស់​ក្លិប Real Madrid និង​ដៃគូ​កាលពី​ថ្ងៃ​ច័ន្ទ ដើម្បី​ពិភាក្សា​និង​មាន​គម្រោង​ផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​លវ័យ​២៧​ឆ្នាំ​រូបនេះ​។​

​ស្របពេល​ការមកដល់​របស់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ លូ​កា ចូ​វី​ច ហ្វឺ​ឡែ​ន ម៉េ​ន​ឌី និង​កីឡាករ​ផ្សេងទៀត លោក ផេ​រ៉េ​ស សារភាពថា លោក​មាន​ភាពស្ទាក់ស្ទើរ​មិន​ចង់​ផ្ទេរ​កីឡាករ​បន្ថែមទៀត​ដូចជា ប៉ុក​បា និង នី​ម៉ា នោះទេ​។​

​នៅពេល​សួរនាំ​អំពី​កិច្ចព្រមព្រៀង​ផ្ទេរ ប៉ុក​បា គេ​ជឿថា លោក ផេ​រ៉េ​ស បាន​អះអាងថា យូ​ណាយ​ធី​ត​មិន​ចង់​លក់ ស្របពេល​កិច្ចព្រមព្រៀង​ផ្ទេរ នី​ម៉ា គ្រាន់តែ​ជាការ​ប៉ាន់ប្រមាណ​របស់​បណ្តាញ​ព័ត៌មាន​មិនមែន​ចេញពី​ក្លិប​នោះទេ​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez)

#