លោក មី​គែល អា​តេ​តា ដាក់​លក្ខខណ្ឌ​និង​ព្រមាន​កីឡាករ បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក អា​សេណ​ល​

235
ចែករម្លែក

​លោក មី​គែល អា​តេ​តា (Mikel Arteta) បាន​ប្រមាន​ធ្ងន់ៗ​ចំពោះ​កីឡាករ​របស់​ក្លិប អា​សេណ​ល (Arsenal) ដោយ​ប្រាប់​ពី​របៀប​ដឹកនាំ​របស់លោក​។​
​ ​
​គ្រូបង្វឹក​វ័យ​៣៧​ឆ្នាំ​រូបនេះ​ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​កិច្ចព្រមព្រៀង​ដឹកនាំ​រយៈពេល​៣​ឆ្នាំកន្លះ ហើយ​គ្រោង​នឹង​ដាក់ចេញ​ច្បាប់ទម្លាប់​ក្នុងការ​ដឹកនាំ​របស់ លោក​។​
​ ​
លោក អា​តេ​តា បាន​និយាយថា “​ខ្ញុំ​ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​ពីអ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ និង​ពី របៀប​ដែល​ខ្ញុំ​ចង់​ធ្វើ​។ ពួកគេ​ត្រូវតែ​ចាប់ផ្តើម​ទទួលយក​ដំណើរការ​ថ្មី ពី​របៀប​គិត​ថ្មី​”​។​
​ ​
លោក​បន្តថា “​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​និង​គ្រប់គ្នា​នៅ​ក្លឹប​នេះ​មាន​ផ្នត់គំនិត​តែមួយ​។ យើងត្រូវតែ​កសាង​វប្បធម៌​មួយ​ដែល​ត្រូវ​រក្សា​លំនឹង​សម្រាប់​រយៈពេល​ដែល​នៅ សល់​។ ប្រសិនបើ យើង​គ្មាន​វប្បធម៌​ត្រឹមត្រូវ​ទេ ក្នុងស្ថានភាព​លំបាក​ប​ច្ចុ​ប្បន្ន​នេះ ដើមឈើ​នឹង​រង្គើ ដូច្នេះ​ការងារ របស់ខ្ញុំ​គឺ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា នេះ​គឺជា​អ្វីដែល​យើង​នឹង​ប្រឈម​”​។​
​ ​
លោក​និយាយថា ប្រសិនបើ​គ្រប់គ្នា​ចូលរួម​នៅក្នុង​អង្គភាព​នេះ ពួកគេ​ត្រូវតែ​ស្ថិតក្នុង​លក្ខខណ្ឌ ទាំងនេះ និង​ក្នុង​ផ្លូវ​នេះ​។ លោក អា​តេ​តា បាន​មកដល់​ក្លឹប​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ជួប សមាជិក​ក្លិប​ថ្មី​និង​ក្រុម​កីឡាករ​។​
​ ​
លោក អា​តេ​តា បាន​ថ្លែង​ទៅកាន់​ក្រុម​កីឡាករ ដោយ​ប្រាប់​ពួកគេ​ពីអ្វី​ដែល​លោក​រំពឹង​ចង់ ឃើញ​បោះជំហាន​ទៅមុខ​។ អា​តេ​តា នឹង​ប្រាប់ថា តើ​លោក​នឹង​ជជែក​ជាមួយ​គ្រូបង្វឹក​បណ្តោះ អាសន្ន ហ្វ្រេ​ដ​ឌី យុង​បឺ​ក (Freddie Ljungberg) មុនពេល​សម្រេច​ថា តើ​លោក យុង​បឺ​ក អាច​បន្ត​ជា​ផ្នែក​នៃ​ក្រុមការងារ​បង្វឹក​តទៅទៀត​ឬ​យ៉ាងណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក មី​គែល អា​តេ​តា (Mikel Arteta)