លោក មី​ឆែ​ល ផ្លា​ទី​នី​: លោក​ជាម​នុស្ស​ស្អាតស្អំ បន្ទាប់ពី​ត្រូវបាន​សាកសួរ​ជុំវិញ ការផ្តល់​សិទ្ធិ រៀបចំ​វើ​ល​ខាប់​ទៅ​ឲ្យ​ប្រទេស​កាតា​

543
ចែករម្លែក

​លោក មី​ឆែ​ល ផ្លា​ទី​នី (Michel Platini) អតីត​ប្រធាន UEFA អះអាងថា​លោក គឺជា មនុស្ស​ស្អាតស្អំ ហើយ​មិនបាន​ប្រព្រឹត្ត​ដូចជា​ការចោទប្រកាន់​នោះទេ បន្ទាប់ពី​ត្រូវបាន ប៉ូលិស​សួរនាំ​ជុំវិញ​ការផ្តល់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​វើ​ល​ខាប់ ២០២២​ទៅ​ឲ្យ​ប្រទេស​កាតា​។

​លោក ផ្លា​ទី​នី វ័យ​៦៣​ឆ្នាំ ត្រូវបាន​នាំយកទៅ​ឃុំខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ជា​ផ្នែក​នៃ ការស៊ើបអង្កេត​ជុំវិញ​ការផ្តល់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​វើ​ល​ខាប់​ទៅ​ប្រទេស​កាតា ហើយ នៅពេលនេះ​លោក​កំពុង​ត្រូវបាន​ឃុំ​ខ្លួ​នៅ​អគារ​នៃ​ការិយាល័យ​ប្រឆាំង​អំពើពុករលួយ របស់​ប៉ូលិស​យុត្តិធម៌ (OCLCIFF) ។

​បើទោះបីជា​មានរឿង​បែបនេះ​ក៏ដោយ​ក្រោយមក​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ចេញផ្សាយ​ជួសមុខ​ឲ្យ​លោក​ដោយ​បង្ហាញ​ពី​ភាព​ស្អាតស្អំ​ហើយ​បាន​អះអាងថា​លោក​មិន​ត្រូវបាន​ចាប់ខ្លួន​ទេ​។

​សេចក្តីថ្លែងការណ៍​នេះ​បានសរសេរថា “​លោក វី​លលៀម បូ​ឌិន (William Bourdon) ទីប្រឹក្សា​របស់លោក​អះអាង​យ៉ាង​មុតមាំ​ថា​គ្មាន​ផ្លូវ​ដែល​គេ​ចាប់ខ្លួន​លោក​នោះទេ​ប៉ុន្តែ​ព័ត៌មាន ថា ក្រុម​ស៊ើបអង្កេត​ចង់រក​សា​ក្ស៊ី​ដែល​ដឹង​រឿងនេះ​”​។

​សេចក្តីថ្លែងការណ៍​ដដែល​នេះ​បានសរសេរថា “​លោក មី​ឆែ​ល ផ្លា​ទី​នី បានបង្ហាញ ភាពស្មោះត្រង់ ដោយ​លោក​បាន​ឆ្លើយ​រាល់​សំណួរ​ទាំងអស់ រួមទាំង​លក្ខខណ្ឌ​នៃ​ការ ផ្តល់ សិទ្ធិ​រៀបចំ​ការប្រកួត​Euro2016​ផងដែរ​ហើយ​លោក​បានផ្តល់​ការពន្យល់​ដ៏​មាន ប្រយោជន៍​”​។

​អតីត​វីរបុរស​បារាំង​រូបនេះ បាន​ជាប់​ជា​ប្រធាន EUFA កាលពី​ឆ្នាំ​២០០៧ ហើយ​ធ្វើជា ប្រធាន​ស្ថាប័ន​មួយ​នេះ​រហូតដល់​ឆ្នាំ​២០១៥ នៅពេល​លោក​ត្រូវបាន​ហាមឃាត់​ដោយ គណៈកម្មាធិការ​ក្រមសីលធម៌​របស់ FIFA ៕ ប្រែ​សម្រួល​: ពិសិដ្ឋ