លោក មឿ​ន តុលា មិនត្រូវ​តុលាការ​ឃុំខ្លួន​ទេ ករណី​កិបកេង​ប្រាក់​បុណ្យសព​បណ្ឌិត​កែម ឡី​

1047
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ នេះ លោក អ៊ី ថាវរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​មិន​ឃុំខ្លួន​លោក មឿ​ន តុលា ប្រធាន​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស និង​ជា​គណៈកម្មការ​បុណ្យសព​បណ្ឌិត កែម ឡី ទេ ដោយ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

​លោក​មឿ​ន តុលា ជាប់ចោទ​ពីបទ “​រំលោភ​លើ​ទំនុកចិត្ត​” ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ តាម​មាត្រា​៣៩១​និង​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​កិបកេង​ប្រាក់​បុណ្យសព​បណ្ឌិត កែម ឡី ដែល​ប្តឹង​ដោយ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។

​ក្នុង​សំណុំ​រឿងនេះ មិនមែន​មានតែ​លោក​មឿ​ន តុលា ម្នាក់​ទេ គឺ មាន​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏មាន​ការជាប់​ពាក់ព័ន្ធ​ដែរ​៕