លោក ម៉ម សូណង់ដូ លាលែង​ពី​ប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ដោយសារ​លទ្ធផល​ឆ្នោត​ឃុំ​សង្កាត់​

1496
ចែករម្លែក

(​ភ្នំពេញ​)៖ លោក ម៉ម សូណង់ដូ នៅ​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​នេះ ដាក់​លិខិត​ជា​ផ្លូវការ​លាលែង​ចេញពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​​សង្គម​ប្រជាធិបតេយ្យ​។​

​ក្នុង​លិខិត​ផ្ញើ​ដល់​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បានបញ្ជាក់​​ថា «​ខ្ញុំ​សម្រេច​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧​ដោយ​ខ្ញុំ​ទុក​​ពេលវេលា​មួយខែ ដើម្បី​ផ្ដល់ជូន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍​រក​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ ស្របទៅតាម​លក្ខ​និ្ដ​កៈ​និង​បទ​​បញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​»​។​

​លោ​កក​សម្តែង​ការសោកស្តាយ​ដែល​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បានទទួល​លទ្ធផល​មិន​ដូច​ការរំពឹងទុក​ក្រោយ​ការបោះឆ្នោត​​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ដូច្នេះ​«​ខ្ញុំ​បានធ្វើ​ការពិចារណា​ហើយ​សំរេច​លាលែង​ពី​តួនាទី​ប្រធាន​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃ​០៤​កញ្ញា …»៕ដោយ៖វាសនា