លោក ម៉ឹង សំផន បន្ត​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ចន្ទ្រា​

731
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត នៅ​រសៀល​ថ្ងៃទី​១៧​ខែ សីហា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ​រួមគ្នា​ថែរក្សា​សន្តិភាព ដោយ​យើង​មាន​សន្តិភាព និង​ស្ថេរភាព​នយោបាយ ទើប​យើង​ទទួលបាន​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​រីកចម្រើន​។ មិនតែប៉ុណ្ណោះ​លោក ម៉ឹង​ សំផន ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ ​និង​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​ទាំងអស់ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​សំរាប់​អាណ្ណ​តិ​ទី​៦​នេះ ។​

​ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​លោក ម៉ឹង សំផន អញ្ជើញ​ចូលរួម ថ្លែងអំណរគុណ​ដល់​ស​មា​ជិ​ក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ស្រុក​ចន្ទ្រា ដែល​បាននាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គាំទ្រ​សម្តេច​តេ​ជោ ធ្វើជា​នាយករដ្ឋមន្ត្រី​សំរាប់​អាណ្ណ​តិ​ទី​៦ ចំណោម​ឃុំ​ទាំង​៦​នៅក្នុង​ស្រុក​ចន្ទ្រា​។​

​សូមបញ្ជាក់ថា នៅក្នុង​សំណេះសំណាល​នេះ ក៏មាន​ពិសា​របាយ​សាមគ្គី​មួយពេល​យ៉ាង​សប្បាយរីករាយ​ផងដែរ​៕ ល​