លោក ម៉ឺង សំផន មានប្រសាសន៍ថា​ ៖ សម័យ​តេ​ជោ​គឺមាន​សុខសន្តិភាព​និង​អភិវឌ្ឍន៍​ហើយ​គ្មាន​ជំនាន់​ណាមួយ​ប្រៀបផ្ទឹម​ជំនាន់​នេះ​បានឡើយ ដោយសារ​នយោបាយ​ឈ្នះៗ​សម្តេច​តេ​ជោ​ហ៊ុន សែន​

262
ចែករម្លែក

ដោយ:វ៉ៃកូ/​ស្វាយរៀង​ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត​នា​ព្រឹក​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​បាន​ថ្លែង​ទៅកាន់​លោក គ្រូ អ្នកគ្រូ​និង សិស្សានុសិស្ស​ជាង​២​ពាន់​នាក់​បាន​លើកឡើងថា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​ទាំងមូល​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​ជាពិសេស​គ្មាន​ជំនាន់​ណាមួយ​ដែលមាន​សុខសន្តិភាព​និង​អភិវឌ្ឍ​យូ​អង្វែង​ដូច​សម័យ​តេ​ជោ​នេះ​ទេ ដូច្នេះ​យើង​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឲ្យ​ស្ថិតស្ថេរ​ជា​និរន្ត​។​

​ការ​ថ្លែង​លើកឡើង​បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង​នៅ​វិទ្យាល័យ​ជី​ភូ ដែល​អំណោយ​សប្បុរសជន​ស្ថិតក្នុង​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ខេត្តស្វាយរៀង​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​ពាំនាំ​នូវ​ការសាកសួរ​សុខ​ពី​សំណាក់​សម្តេច​តេ​ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​៉​នី ជូន​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់​នៅ​វិទ្យាល័យ​ជី​ភូ​នេះ​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មុ​ឹ​ង សំផន​ក៏បាន​ផ្តាំផ្ញើរ​ដល់​សិស្សានុសិស្ស​ត្រូវ​ឲ្យ​ខិតខំ​រៀនសូត្រ​ក្រៀប​យកចំណេះ​វិជ្ជា​ដើម្បី​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ​ហើយ​សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​មួយវិញទៀត​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន បើកបរ​ត្រូវ​ពាក់មួក​សុវត្ថិភាព​។​សូមបញ្ជាក់ថា​នៅក្នុង​ពិធី​នេះ​ក៏មាន​ចែក​អំណោយ​ដល់​លោកគ្រូ អ្នក​សិស្សានុសិស្ស​និង​ក្រុម​ជាងសំណង់​ផងដែរ​៕B/