លោក ម៉ូ​រី​ញ៉ូ ប៉ូ​ចេ​តទី​ណូ ព្រមាន​ដើរចេញ ប្រសិនបើ​ក្លិប​ស្ពឺរ​មិន​ឆ្លើយតប​តាម​នឹង មហិច្ឆតា​របស់លោក

948
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ត្រៀមខ្លួន​លាលែង​ពី ក្លិប​ស្ពឺរ​( Spurs) ប្រសិនបើ​លោក​ជឿថា ក្លិប​នេះ​គ្មាន​ភាពប្រាកដប្រជា អំពី​ការកសាង​ក្រុម ឆ្ពោះទៅរក​រដូវ​កាល​ដ៏​ជោគជ័យ​បន្ថែម​ពីលើ​ការឈាន​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
នៅពេល​សួរនាំ​ថា តើ​លោក​បើក​ចិត្ត ដើម្បី​ចាកចេញ​ពី​ក្លិប Spurs ឬក៏​ចង់​សម្រាក លោក ប៉ូ​ចេ​តទី​ណូ បាន​ឆ្លើយតប​ថា “​ខ្ញុំ​បើក​ចិត្ត​ទទួលយក​ទាំងអស់​។ ប្រាកដ​ណាស់ ខ្ញុំ​ស្រឡាញ់​ការងារ​។ ខ្ញុំ​ស្រឡាញ់​ក្លឹប Tottenham ខ្ញុំ​ចង់​នៅទីនេះ​រាល់ថ្ងៃ​។ ខ្ញុំ​ពេញចិត្ត​”​។​
​ ​
ក្រុម​ស្ពឺរ​បាន​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ទី​ដែល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម លី​វឺ​ភូ​ល នៅ​ថ្ងៃទី​១ ខែមិថុនា​បន្ទាប់ពី​ពួកគេ បាន​ត្រឡប់ យកឈ្នះ​ក្រុម អា​ហ្សា​ក់​ដ៏​គួរ​ឲ្យ​អស្ចារ្យ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា​“​កិច្ចប្រឹងប្រែង​របស់​យើង​គឺ​ធំធេង​ណាស់ ហើយ ទឹកចិត្ត​របស់​យើង​គឺ​នៅទីនេះ​ហើយ​ប្រឹងប្រែង​ធ្វើការ ដើម្បី​សម្រេច​អ្វីដែល យើង​ចង់ សម្រេច​ជូន​ក្លិប​នេះ​។ ប៉ុន្តែ​បញ្ហា​គឺថា ខ្ញុំ​ត្រូវ​ការដឹង​អ្វីដែល​ខ្ញុំ​ចង់​សម្រេច​ជោគជ័យ ឬថា យើង​នឹង​ដណ្តើមយក​។ នេះ​គឺជា​រឿង​សំខាន់​”​។​
​ ​
លោក ប៉ូ​ចេ​តទី​ណូ នឹង​ពិភាក្សា​ពី​អនាគត​របស់លោក​ជាមួយ​ប្រធាន​ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) នៅ​ខែក្រោយ​។ ខ្ញុំ​នឹងមិន​ចាប់ផ្តើម​ទំព័រ​ថ្មី​ដោយ​គ្មាន​ផែនការ​ច្បាស់ លាស់​នោះទេ គ្មាន​គំនិត​ច្បាស់លាស់ ឬក៏​គ្មាន​ភាពច្បាស់លាស់​។ ប្រសិនបើ​យើង​រំពឹង ចង់​ឈានដល់​វគ្គ​ឆេ​ម​ពាន​លី​ក​រៀងរាល់​រដូវ​កាល យើង​ត្រូវបង្កើត​ផែនការ​។ ផែនការ ប្រហែលជា​ខុសពី​អ្វីដែល​កើតឡើង​កាលពី​៥​ឆ្នាំកន្លងមក​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​