លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ប្រា​ប់លោក អែន​តូ​នី​ញ៉ូ កុន​តេ ឲ្យ​បង្ហាញ​ការគោរព​ជាង​នេះ​បន្តិច​

383

​លោក ម៉ា​រី​ស៊ី​យ៉ូ បូ​ចេ​តទី​ណូ (Mauricio Pochettino) បានធ្វើការ​វាយប្រហារ​ទៅលើ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដោយ​ប្រាប់​គ្រូបង្វឹក​ឆេ​ល​ស៊ី​ឲ្យ​ចាប់ផ្តើម​បង្ហាញ​ការគោរព ច្រើនជាង​នេះ​ចំពោះ​លោក​។​
​ ​
​លោក កុន​តេ បាន​រិះគន់​លោក ប៉ូ​ចេ​តទី​ណូ និង​ក្លិប Tottenham ដោយ​និយាយថា វា​មិនមែន ជា​រឿង​អាក្រក់​ពេក​ទេ ប្រសិនបើ​ពួកគេ​មិនអាច​លើក​ពាន​ក្របខណ្ឌ ព្រី​មី​ញ៉ូ​លី​ក​ឬ​ឆេ​ម​ពាន​លី​ក ពីព្រោះ​ក្តី​រំពឹង​របស់​ពួកគេ​មិន​ច្រើន​ដូច ក្លិប​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
​គ្រូបង្វឹក​ឆេ​ល​ស៊ី​លោក កុន​តេ ក៏បាន​បង្ហើប​ប្រាប់​ផងដែរ​ថា លោក​នឹង​ទិញ​កីឡាករ ហ៊ែ​រី ខេន (Harry Kane) ប្រសិនបើ​លោក​មានលទ្ធភាព ដោយ​ហៅ​ខ្សែប្រយុទ្ធ​អង់គ្លេស​រូបនេះ​ថា ជា​ខ្សែប្រយុទ្ធ​ឆ្នើម​។​
​ ​
​ប៉ុន្តែ​គ្រូបង្វឹក​ក្លិប Spurs លោក ប៉ូ​ចេ​តទី​ណូ ក៏បាន​រិះគន់​តប​វិញ​ខណៈពេល​លោក​កំពុង​រៀបចំ ក្រុម​ដែល​បានបញ្ចប់​នៅ​លេខ​រៀង​ទី​២ កាលពី​រដូវ​កាល​មុន សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅលើ​ទឹកដី​អាមេរិក​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​វា​ធ្វើ​ឲ្យ​ខ្ញុំ​អស់សំណើច​នៅពេល​គាត់ និយាយ​អំពី ខេន ពីព្រោះ​ខ្ញុំ​មិនដឹងថា ហេតុអ្វី​អ្នកផ្សេង​យកចិត្តទុកដាក់​លើ​កីឡាករ​របស់ខ្ញុំ​និង​ក្លឹប​របស់​យើង ខ្លាំង​ម្ល៉េះ​”​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​បន្តថា “​ខ្ញុំ​គោរព​រាល់​ទស្សន​ទាំងអស់​។ ខ្ញុំ​គោរព កីឡាករ​ផ្សេង ក្លឹប​ផ្សេង អ្នកចាត់ការ​ផ្សេងទៀត​និង​ម្ចាស់​ក្លឹប​ផ្សេងៗ​”​។​
​ ​
​លោក​បន្តថា “​ការងារ​របស់ខ្ញុំ​គឺ​ត្រូវផ្តោត​ការយកចិត្តទុកដាក់​លើ​កីឡាករ​របស់ខ្ញុំ និង​ក្រុម​របស់ខ្ញុំ ហើយ​ព្យាយាម​ធ្វើ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ អ្នកគាំទ្រ និង​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ក្លឹប​។ ខ្ញុំ​បង្ហាញ​ការគោរព​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ ដៀមដាម​ថា “​លោក​មិនមែនជា​អ្នកចាត់ការ​ដែល​ចូលចិត្ត​និយាយ​ពី​ក្លឹប​របស់គេ អ្នកចាត់ការ​ក្លឹប​ផ្សេង​នោះទេ​។ ខ្ញុំ​ព្យាយាម​ផ្តល់​ដំណោះស្រាយ​ល្អ​និង​ព្យាយាម​យកឈ្នះ តាម​សមត្ថភាព​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ប៉ូ​ចេ​តទី​ណូ នឹង​ព្យាយាម​បំពេញ​កង្វះខាត បន្ទាប់ពី Kyle Walker ចាក​ចេញទៅ​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​រី​ស៊ី​យ៉ូ បូ​ចេ​តទី​ណូ (Mauricio Pochettino) និង​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte)