លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ ត្រៀម​លក់​ខ្សែការពារ ឌែ​ន​នី រ៉ូ​ស​

928
ចែករម្លែក

​ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) នឹងមិន​រារាំង​ការចាកចេញ​របស់​កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose) ពី​ក្លិប Tottenham Hotspur នៅ​ខែ​នេះ​ទេ​។​
​ ​
​អ្នកចាត់ការ​ក្លិប ស្ពឺរ (Spurs) រូបនេះ​នឹង​សម្រេចចិត្ត​លក់​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ នៅ​សប្តាហ៍​ក្រោយ មុនពេល​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​អឺរ៉ុប​បិទទ្វារ​នៅ​ថ្ងៃទី​៣១​ខែសីហា បើទោះបីជា​មិនទាន់​អាច​រក​កីឡាករ​មក​ជំនួស​បាន​ក៏ដោយ​។​
​ ​
​ក្លិប Paris Saint-Germain និង​ក្លិប សាល​កេ​(Schalke) សុទ្ធតែ​បង្ហាញ​ចំណាប់អារម្មណ៍ លើ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ និង​អាច​ផ្ទេរ​បាន​។​

​រ៉ូ​ស បាន​ក្លាយជា​កីឡាករ​ឆ្នើម​ម្នា​ក់នៅ​តំបន់​អឺរ៉ុប​ក្នុង​តំណែង​នេះ អំឡុង​រដូវ​កាល​ឆ្នាំ​២០១៥-១៦ ប៉ុន្តែ​ទំនាក់ទំនង​របស់​កីឡាករ​រូបនេះ​ជាមួយ​លោក ប៉ូ​ចេ​តទី​ណូ និង​ក្លឹប Spurs ចាប់ផ្តើម​អាក្រក់ ទៅ​បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​រិះគន់​ក្លឹប​ជុំវិញ​ប្រាក់​ឈ្នួល​។​
​ ​
​រ៉ូ​ស បានបង្ហាញ​មុខ​ត្រឹម​១០​ប្រកួត​ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន ហើយ​កីឡាករ បេន ដេ​វី​ស (Ben Davies) បាន​ចូល​ជំនួស​តំណែង​ជា​ខ្សែការពារ​ស្លាប​ឆ្វេង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌែ​ន​នី រ៉ូ​ស (Danny Rose)