លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ បង្ហាញ​អារម្មណ៍​ខកចិត្ត​ខ្លាំង បន្ទាប់ពី​ដឹកនាំ​ក្រុម​ថូ​តិ​ន​ហេម រយៈពេល​៥​ឆ្នាំ​មិនបាន​លើក​ពាន​សោះ​

964
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​បង្ហើប​ប្រាប់​ពី​ការខកចិត្ត ដ៏​ខ្លាំង​របស់លោក បន្ទាប់ពី​អះអាងថា​រដូវ​កាល​នេះ​គឺជា​រដូវ​កាល​ដ៏​អន់​បំផុត​នៃ​ការដឹកនាំ រយៈពេល​៥​ឆ្នាំ​របស់លោក​នៅ​ក្លឹប​នេះ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បានបង្ហាញ​អារម្មណ៍​ពិត​របស់លោក​បន្ទាប់ពី​តាមមើល​ការចាប់ផ្តើម ដ៏​អន់​របស់​ក្រុម​លោក​ក្នុង​យុទ្ធនាការ​ឆេ​ម​ពាន​លី​ក ហើយ​ការបើក​ដំណើរការ​ពហុ កីឡដ្ឋាន​ថ្មី​របស់​ក្រុម ស្ពឺរ​(Spurs) នឹង​បន្ត​ពន្យារ​ដល់​ឆ្នាំ​២០១៩​។​
​ ​
​គ្រូបង្វឹក​ក្រុម Spurs រូបនេះ​បាន​សារភាពថា លោក​មិន​ជឿថា ក្រុម​របស់លោក​អាច ប្រជែង​ជាមួយ​ក្រុម​ចំណាយ​ទន់​ធំ​ផ្សេងៗ​ទៀត ហើយ​និយាយថា ក្លឹប​បាន​ចំណាយពេល ច្រើន​បារម្ភ​អំពី​បញ្ហា​នៅក្រៅ​ទីលាន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ការយកចិត្តទុកដាក់​ចម្បង​របស់ខ្លួន​លើ​ក្រុម​កីឡាករ​។​
​ ​
​ការ​ត្អូញត្អែរ​របស់លោក ប៉ូ​ចេ​តទី​ណូ កើតមាន​បើទោះបីជា​ក្លឹប​នេះ​កត់សម្គាល់​ពី​ការចាប់ផ្តើម ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាននៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក៏ដោយ ហើយ​ពួកគេ​ថែមទាំង​អាច ប្រជែង​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដោយ​យកឈ្នះ​នៅលើ ទឹកដី Wembly កាលពី​យប់​ថ្ងៃ​ច័​ន្ធ​។​
​ ​
​ប៉ុន្តែ​ការខកចិត្ត​របស់លោក ប៉ូ​ចេ​តទី​ណូ នឹង​ក្លាយជា​ការបារម្ភ​មួយ​សម្រាប់​អ្នកគាំទ្រ របស់​ក្លិប ថូ​តិ​ន​ហេម (Tottenham ) ខណៈពេល​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ បាន​សារភាពថា លោក​ពិត​ជាមាន​អារម្មណ៍​ខកចិត្ត​មែនទែន​ដែល​លោក​មិនទាន់​លើក​ពាន ណាមួយ​នៅឡើយ ចាប់តាំងពី​ចូល​ដឹកនាំ​ក្លឹប​នេះ​នៅ​ឆ្នាំ​២០១៤ បើទោះបីជា​ជួយ​ក្រុម​នេះ ឲ្យ​មាន​ការវិវឌ្ឍ​ច្រើន​ហើយក៏​ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)