លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ កោតសរសើរ សន់ ហឿង​មីន ដែល​ជួយ​ក្រុម ស្ពឺរ ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ពាន Carabao Cup

975
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បាន​កោតសរសើរ​កីឡាករ​កូរ៉េ សន់ ហឿង​មីន (Son Heung-min) កាន់តែខ្លាំង​ឡើង បន្ទាប់ពី​កីឡាករ​រូបនេះ​រកបាន គ្រាប់​បាល់​ឲ្យ​ក្រុម​ស្ពឺរ ( Spurs) អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម វេស​ហេម (West Ham ) ក្នុងការ​បង្ហាញមុខ​១៥០​លើក​សម្រាប់​ក្រុម ស្ពឺរ ។​
​ ​
​សន់ រកបាន​២​គ្រាប់​នៅ​ពហុ​កីឡដ្ឋាន London Stadium ជួយ​ឲ្យ​ក្រុម Spurs ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ដណ្តើមពាន Carabao Cup​ហើយ​ពួកគេ​ត្រូវ ជួប​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ។​
​ ​
​កីឡាករ ហ្វឺ​ណាន​ដូ ឡ័​រិ​ន​តេ (Fernando Llorente) ក៏​រកបាន​១​គ្រាប់​ដែរ​ធ្វើ​ឲ្យ​លទ្ធផល​នេះ បញ្ចប់​ក្នុង​លទ្ធផល​៣-១ ប៉ុន្តែ​លោក ប៉ូ​ចេ​តទី​ណូ ពិតជា​កោតសរសើរ សន់ ខ្លាំង​មែនទែន ដែល​ខកខាន​មិនបាន​រក​គ្រាប់​បាល់​ប៉ុន្មាន​ខែ​ដំបូង​នៃ​រដូវ​កាល​ថ្មី​នេះ​។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​វា​ពិតជា​សំខាន់​សម្រាប់​កីឡាករ​ដែលមាន​សកម្ម​ភាព ប្រយុទ្ធ​និង​អាច​រកបាន​គ្រាប់​បាល់​។ គាត់​ពិតជា​ប្រឹងប្រែង ដើម្បី​កែប្រែ​ស្ថានការណ៍ ហើយ ប្រាកដ​ណាស់ ខ្ញុំ​សប្បាយចិត្ត​ពីព្រោះ​វា​នឹង​ផ្តល់​ទំនុកចិត្ត​ល្អ​ដល់​គាត់​ជឿជាក់​លើ​ខ្លួនឯង ហើយ​តែងតែ​ស្វាគមន៍​នៅ​កីឡាករ​ដែលមាន​លក្ខណៈ​ប្រយុទ្ធ​ហើយ​ចាប់ផ្តើម​រកបាន គ្រាប់​បាល់​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សន់ ហឿង​មីន (Son Heung-min)