លោក ម៉ូ​រី​ស៊ី​យ៉ូ សារី នឹង​សម្រេច​ថា តើ ឌី​បា​ឡា នឹងត្រូវ​ចាកចេញ​ពី ជូ​វេន​ទុ​ស ឬ​យ៉ាងណា​?

280
ចែករម្លែក

ខ្សែប្រយុទ្ធ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) របស់​ក្លិប ជូ​វេន​ទុ​ស​(Juventus) ដែល​ស្ថិត នៅក្នុង​ការប៉ាន់ប្រមាណ​អំពី​ការផ្ទេរ​ចេញ បាន​ចូល​លេង​នៅ​ពាក់កណ្តាល​តង់​ទី​២ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​(Atletico Madrid) ប៉ុន្តែ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) មិន​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​ខ្សែប្រយុទ្ធ​រូបនេះ​នឹង​បន្ត​នៅ​ជាមួយ ក្លិប​នេះ​ទៀត​ឬ​យ៉ាងណាទេ​។​
​ ​
​លោក សារី ដែល​បាន​ចូល​ដឹកនាំ​ក្លិប Juventus បន្ត​ពី​លោក ម៉ាស​ស៊ី​មី​លី​យ៉ា​ណុ​អាល ឡេ​ហ្គ្រី (Massimiliano Allegri) បាន​បន្ថែមថា លោក​នឹងត្រូវ​ជម្រុះ​ចោល​កីឡាករ​យ៉ាង ហោចណាស់​៦​រូប ពី​ក្រុម​ជម្រើស​ឆេ​ម​ពាន​លី​ក ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​តាម​ក្រប ខណ្ឌ UEFA ។​
​ ​
​លោក សារី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​មិនអាច​ពិភាក្សា​អំពី ប៉ាវ​ឡូ ប៉ុន្តែ​ទីផ្សារ​ពិត ជា​បោះជំហាន​ក្នុងទិសដៅ​ច្បាស់លាស់​មួយ​។ ខ្ញុំ​គិតថា គាត់​មាន​បុគ្គលិកលក្ខណៈ សម្បត្តិ​ត្រឹមត្រូវ ដើម្បី​លេង​ក្នុង​តំណែង​ប្រយុទ្ធ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​យើង​ត្រូវ​កាត់ បន្ថយ​កីឡាករ​៦​រូប​ពី​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
​ឌី​បា​ឡា បាន​ក្លាយជា​គោលដៅ​សម្រាប់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត និង​ក្លិប​តូ​តិ​ន​ហេម ក្នុងចំណោម​ក្លិប​ផ្សេងទៀត​។ ចំណែក​ក្លិប Paris Saint-Germain គឺជា​ក្លិប​ធំ​បំផុត ដែល​ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​