លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ចង់​ជួបជុំ​ឡើងវិញ​ជាមួយ​ខ្សែបម្រើ អឹ​ន​ហ្គោ​ឡូ កាន​តេ​

343
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) កំពុងតែ​ពិចារណា​ចង់​ជួបជុំ​ជាមួយ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) ជាថ្មី​នៅ​ក្លិប ជូ​វេន​ទុ​ស​(Juventus) ហើយ​ចង់បាន​កីឡាករ​ឆេ​ល​ស៊ី​រូបនេះ​ជា​ផ្នែក​នៃ​តំបន់​បម្រើ​ដ៏​ល្អ​របស់លោក​។​
​ ​
​វត្តមាន​រួមគ្នា​នៅ​តំបន់​បម្រើ​រវាង​កីឡាករ អ៊ែ​រិ​ន រ៉ា​ម​ស៊ី (Aaron Ramsey) មី​រ៉ា​ឡេ​ម ចា​នី​ក (MiralemPjanic)​និង កីឡាករ កាន​តេ គឺជា​រឿង​ល្អ​បំផុត ដែល​លោក សារី ជឿថា នឹង​ក្លាយជា​តំបន់​បម្រើ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប​ស្របពេល​មា ន​ជំនួយ​ពី​កីឡាករ​ល្អៗ​ផ្សេងទៀត​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនមែនជា​អ្នកចាត់ការ​ដែលមាន​កា​រ​ទាមទារ​ច្រើន​បំផុត​នោះទេ​នៅក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ ហើយ​លោក​ផ្តោត​ការយកចិត្ត​លើ​ការ​បង្វឹក​កីឡាករ​ដែលមាន​ក្នុង​ដៃ​ច្រើនជាង​។​
​ ​
​លោក​មិន​ចូលចិត្ត​រវល់​ជាមួយនឹង​ការចរចា​ជាមួយ​ភ្នាក់ងារ​នឹង​ក្លិប​ទេ​ប៉ុន្តែ​មិន​លាក់បាំង​ពី​បំណង​របស់លោក​ក្នុងការ​នាំយក កាន​តេ មកកាន់​ទីក្រុង​ទូ​រី​ន​ទេ​។
​ ​
​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ​បានបង្ហាញ​អារម្មណ៍​ច្បាស់ៗ​ប្រាប់​នាយករង​ក្លិប​លោក ប៉ា​វេ​ល ណេ​ដ​វេដ (Pavel Nedved) ហើយ​ជឿថា កីឡាករ​បារាំង កាន​តេ នឹង​បង្កើតបាន ជា​តំបន់​បម្រើ​ល្អ​បំផុត​នៅ​តំបន់​អឺរ៉ុប​។
​ ​
Juventus ជឿថា កាន​តេ អាច​នឹងមាន​តម្លៃ​៧០​លាន​ផោន ដែលជា​តម្លៃ​មួយ​អាច​ទទួលយកបាន​។ លោក សារី​ចង់បាន ខ្សែបម្រើ​ដែលមាន​ភាពស្វាហាប់​បំផុត​នៅ​ក្របខណ្ឌ Serie A ហើយ​ចាត់ទុក កាន​តេ ជា​ជម្រើស​ដ៏​ស័ក្តិសម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante)