លោក ម៉ូ​រី​ស៊ី​យ៉ូ សារី មាន​គម្រោង​ផ្ទេរ​កីឡាករ​បី​រូប​ពី​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

171
ចែករម្លែក

​គ្រូបង្វឹក​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) មាន​គម្រោង​ដាក់សំណើ​ផ្ទេរ​យក​កីឡា​ករបី​រូប​ពី​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ដំណាច់​រដូវ​កាល​នេះ​។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ចូល​ដឹកនាំ​ក្រុម​ជូ​វេន​ទុ​ស​( Juventus) កាលពី​រដូវក្តៅ ហើយ​តាម​រាយការណ៍​ថា សម្លឹង​ឃើញ​កីឡាករ​របស់​អតីត​ក្លិប​ឆេ​ល​ស៊ី​ពីររូប​និង​កីឡាករ​មួយរូប​ទៀត​របស់​ក្លិប តូ​តិ​ន​ហេម​(Tottenham) ។​

​លោក សារី តាម​ឃ្លាំង​មើល​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) និង​កីឡាករ អេ​មឺ​សិន ផាល​មៀ​រី (Emerson Palmieri) នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ដោយ​រំពឹងថា នឹង​ផ្ទេរ​កីឡាករ​ទាំងពីរ​នៅ​រដូវក្តៅ​នេះ​។ គ្រី​ស្ទៀ​ន អេ​រីក​សិន (Cristian Eriksen) របស់​ក្លឹប Spurs ក៏​ជា​គោលដៅ​របស់លោក សារី ផងដែរ ស្របពេល​កីឡាករ​រូបនេះ​នឹង​ចប់​កិច្ចសន្យា​ជាមួយ​ក្លិប ស្ពឺរ ។

លោក សារី ចាប់ផ្តើម​បានល្អ​ជាមួយ​ក្លិប Juventus ដោយ​រកបាន​ជ័យជម្នះ​៦​លើក​និង​ស្មើ​១ ក្នុង​ចំ​ណៅ​ម​៧​ប្រកួត​ដំបូង​នៅ​ក្របខ័ណ្ឌ Serie A ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)