លោក ម៉ូ​រី​ស៊ី​យ៉ូ សារី ព្រួយបារម្ភ បន្ទាប់ពី​ក្រុម​ឆេ​ល​ស៊ី​ចាញ់​ក្រុម​វូ​ល​វេស នៅ​នាទីចុងក្រោយ​

842
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) សារភាពថា លោក​ពិបាក​នឹង​រក​ពាក្យ​មក​ពន្យល់ ចំពោះ​បរាជ័យ​មិន​នឹកស្មាន​ដល់​របស់​ក្រុម​ឆេ​ល​ស៊ី អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម វូ​ល​វេស​(Wolves) កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​សង្ឃឹមថា ពួកគេ​នឹង​ប្រសើរ​ឡើងវិញ មុនពេល​ជួប​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ។

​ក្រុម​របស់លោក សារី ដែល​ធ្វើការ​ផ្លាស់ប្តូរ​ប្រាំ​លើក​បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​ហ្វូ​ល​ហេម (Fulham )​កាលពី​ចុង​សប្តាហ៍​នោះ លេង​បានល្អ​និង​គ្រប់គ្រង​បាល់​បានល្អ​និង​នាំមុខ​១-០ មុនពេល​ពួកគេ​ភ្លាត់ស្នៀត​ពីរ​គ្រាប់​ក្នុង​៤​នាទីចុងក្រោយ​។

​លោក សារី បាន​និយាយថា “​យើង​គ្រប់គ្រង​បាល់​ពេញលេញ បន្ទាប់ពី​គ្រាប់​បាល់​ដំបូង វា​គឺជា​រឿង​ចៃដន្យ​។ ភ្លាមៗ​នោះ យើង​បែរជា​នាំគ្នា​ឈរ​សម្លឹងមើល​ក្រុម​ផ្សេង​លេង​ទៅវិញ​។

​លោក​បន្តថា “​យើង​មានឱកាស​៤​ទៅ​៥​លើក ដើម្បី​ទាត់​បញ្ចូល​ទី​លើសពី​១-០ ប៉ុន្តែ​ខកខាន​មិនបាន​ក្តាប់​ឱកាស​នេះ​។ បន្ទាប់មក​យើង​ចាញ់​អ្វីៗ​គ្រប់យ៉ាង​។ ខ្ញុំ​មិន​គិតថា វា​បណ្តាលមកពី​ការផ្លាស់ប្តូរ​ដែល​ខ្ញុំ​បានធ្វើ​នោះទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri)