លោក ម៉ូ​រី​ស៊ី​យ៉ូ សារី សារភាព​កំហុស បន្ទាប់ពី​ឆេ​ល​ស៊ី​ចាញ់​ក្រុម ប៊ួ​រ​ណេ​មូ​ន​

353
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) បាន​ទទួលស្គាល់ថា លោក​ប្រហែលជា​ស្ថិតក្នុង ស្ថានភាព លំបាក​ដោះស្រាយ​នៅ​ក្លិប​ឆេ​ល​ស៊ី​។​

​នៅពេលនេះ លោក សារី កំពុង​ប្រឹងប្រែង​ដើម្បី​រក្សា​ការងារ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ហើយ​គួរ​ឲ្យ​កត់សម្គាល់​លោក​បានទទួល​ខុសត្រូវ​ចំពោះ​បរាជ័យ​ដ៏​អា​មាស់​នេះ​។​
​ ​
លោក សារី បាន​ឲ្យ​កីឡាករ​ចូលក្នុង​បន្ទប់​ប្រឹក្សា​យោបល់​អស់​រយៈពេល​មួយ​ម៉ោង ដើម្បី​សាក សួរ​ជុំវិញ​លទ្ធផល​ដ៏​រន្ធត់​នេះ ដែល​បណ្តាល​ឲ្យ​ខ្ទា​ត់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ដែល​រិះគន់​កីឡាករ​របស់លោក​បន្ទា​ប់​ពី​ពួកគេ​ចាញ់​ក្រុម អា​សេណ​ល​(Arsenal) ២-០ នៅក្នុង​ការប្រកួត​ក្រៅ​ទឹកដី​ក្នុង​លី​កបាន​និយាយថា​” ប្រហែល​វា ជា​កំហុស​របស់ខ្ញុំ​។ ប្រហែល​ខ្ញុំ​មិនអាច​លើកទឹកចិត្ត​ពួកគេ​។ ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​។ មិនមែន​ស្ថិតក្រោម​សម្ពាធ​ទេ​”​។

​លោក​បន្តថា “​ខ្ញុំ​ចង់​និយាយ​ជាមួយ​ពួកគេ​ដោយផ្ទាល់​។ ខ្ញុំ​ត្រូវ​ស្វែងយល់​។ កីឡាករ​ល្អ​គ្រប់គ្រាន់​។ ប៉ុន្តែ​មិនអាច​ចាញ់​ក្រុម ប៊ួ​រ​ណេ​មូ​ន​(Bournemouth )៤-០​។ ខ្ញុំ​គោរព​ក្រុម Bournemouth ប៉ុន្តែ​វា​មិនអាច​ចាញ់​៤-០ នៅទីនេះ​។ កីឡាករ​អាច​ប្រតិកម្ម​បានល្អ​ជាមួយ​ក្រុម​ធំ ប៉ុន្តែ​ការ ប្រកួត​នេះ​ខុសគ្នា​ស្រឡះ​”​។​
​ ​
​វា​ជា​បរាជ័យ​ដ៏​អាក្រក់​បំផុត​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​ចាប់តាំងពី​ម្ចាស់​ក្លឹប រ៉ូ​ម៉ាន អា​ប្រា​ម៉ូ​វី​ច (Roman Abramovich) បាន​ទិញ​ក្លឹប​នៅ​ឆ្នាំ​២០០៣ ។ លទ្ធផល​អាក្រក់​បំផុត​របស់​ពួកគេ កន្លងមក​គឺ​ចាញ់​ក្រុម Liverpool ៥-១ កាលពី​ឆ្នាំ​១៩៩៦៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

#